ភ្នំពេញ ៖ តំណាងអយ្យការ បានសម្រេចបើកការស៊ើបសួរ និងចោទប្រកាន់លើជនសង្ស័យដូចជាឧកញ៉ា អ៊ុត ធី, លោក ដួង តារា, លោក លី សាម៉េត និងលោក មួង ឃីម ពីបទជំនួញឥទ្ធិពលសកម្ម និងឥទ្ធិពលអកម្ម ។
ឧកញ៉ា អ៊ុត ធី ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលសកម្ម តាមបញ្ញត្តិមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ចំណែកឈ្មោះ មួង ឃីម ភេទប្រុស និងឈ្មោះ ដួង តារា ភេទប្រុស ពីបទ ជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ ចំពោះឈ្មោះ លី សាម៉េត ភេទប្រុស ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម តាមបញ្ញត្តិមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី