រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១២ ខែ វិច្ឆិកាឆ្នាំ២០២៤ទីស្តីការគណៈរដ្ឋមន្ត្រី បានលិខិតជម្រាបជូនឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត កម្មវត្ថុ៖ ករណីសូមជូននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់។
យោង៖ លិខិតលេខ៦៩៧/២៤ រវ.សជណ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងព្រះបរមរាជវាំង។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្តីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូន ឯកឧត្តម លោកជំទាវ ជ្រាបថា ក្រសួងព្រះបរមរាជវាំងបានជូននូវគំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ចំនួន៣ច្បាប់ (ដូចមាន ឧបសម្ព័ន្ធភ្ជាប់ជូន) សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ ដូចខាងក្រោម៖
១-គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត។
២-គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត។
៣-គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕ រក្សាសិទ្ធដោយ ៖សុទ្ធលី