Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពង្រឹងកិច្ចសហការដើម្បីផលវិជ្ជមាននៅកម្ពុជាតាមរយៈក​ម្មវិធី CAMESCO24

សហគ្រិនខ្មែរ (KE) និងអង្គការស្វីសខន់ថាក់ (SC) មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីកម្មវិធី សន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៤ (CAMESCO24) ដែល នឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

(CAMESCO24) ជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ដែលមានការ ជួបជុំរវាងធុរកិច្ចបង្កើតថ្មី ស្ថាប័នគាំទ្រសហគ្រិន អ្នកជំរុញប្រព័ន្ធអេកូឡូស៊ី ស្ថាប័នរដ្ឋាភិបាល វិនិយោគិនក្នុងស្រុក និងអន្តរជាតិ និងអង្គការដែលមានបណ្តាញទំនាក់ទំនងជាសកល ដើម្បីស្វែងរកឱកាសនិងជំរុញកិច្ចសហការថ្មីៗ។ កម្មវិធីសន្និសីទនេះ ត្រូវបានរៀបចំ និងសហការគាំទ្រថវិកាដោយសហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងស្ថិត ក្រោមកម្មវិធីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3Ei)។ កម្មវិធីសន្និសីទ CAMESCO24 ត្រូវបានរចនាឡើង ដើម្បីផ្សាភ្ជាប់និងជំរុញដល់ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងការជំរុញកំណើនសហគ្រិនភាព និង នវានុវត្តន៍នៅកម្ពុជា។

ដោយទទួលបាននូវភាពជោគជ័យកន្លងមក កម្មវិធីសន្និសីទCAMESCO24 មានគោលបំណងក្នុងការរំលេចអំពី សកម្មភាពនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលបានអនុវត្តពេញមួយឆ្នាំ តាមរយៈការចែករំលែកអំពីគំនិតផ្តួច ផ្តើមនានាទាំងក្នុងតំបន់និងពិភពលោក និងទាក់ទាញវិនិយោគិនអន្តរជាតិដែលមានចំណាប់អារម្មណ៍ក្នុងការស្វែង រកឱកាសវិនិយោគ។


កម្មវិធីសន្និសីទប្រចាំឆ្នាំស្តីពីការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា២០២៣ (CAMESCO23) បានរៀបចំឡើងដោយ ជោគជ័យ កាលពីថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២៣។

សម្រាប់ឆ្នាំ២០២៤ ប្រធានបទរបស់កម្មវិធីគឺ “ថាមពលនៃកិច្ចសហការដើម្បីផលវិជ្ជមាន” ដែលផ្តោតទៅលើការ បង្កើនទំនាក់ទំនងដែលជំរុញឱ្យមានផលវិជ្ជមាននៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ តាមរយៈការបង្កើត បរិយាកាសនៃកិច្ចសហការ កម្មវិធីសន្និសីទនេះមានគោលបំណងផ្សព្វផ្សាយដើម្បីទទួលបានគំនិតផ្តួចផ្តើម និង សកម្មភាពនានា ដែលអាចជំរុញដល់ការសម្រេចចិត្ត ប្រកបដោយព័ត៌មានច្បាស់លាល់ និងមានផែនការយុទ្ធសាស្ត្រ ទៅដល់ដៃគូនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ កម្មវិធីសន្និសីទCAMESCO24 ក៏បានសហការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយ Global Steering Group for Impact Investment (GSG Impact) និង Aspen Network of Development Entrepreneurs (ANDE)  នាំមកនូវជំនាញ និងចំណេះដឹងសំខាន់ៗ ដែលអាចបញ្ជ្រាបទៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ ព្រឹត្តិការណ៍នេះមានការចូលរួមពីវាគ្មិនជាច្រើនរូប មកពី GSG Impact, GSG Impact National Partners in Asia, Sasakawa Peace Foundation, ANDE និងបណ្តាស្ថាប័នផ្សេងៗទៀត។ លើលពីនេះ កម្មវិធីសន្និសីទនឹងផ្តោតលើប្រធានបទសំខាន់ៗ ចំនួនពីរ រួមមាន៖  ការវិនិយោគដើម្បីផលវិជ្ជមាន និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីបង្កើនថាមពលរួមគ្នាក្នុងការ កសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែលមានផលវិជ្ជមាន ហើយតម្រង់ទិសទៅកាន់និន្នាការអភិវឌ្ឍដែលផ្តោត ទៅលើសង្គម បរិស្ថាន និងអភិបាលកិច្ច។

ដើម្បីអាចចុះឈ្មោះចូលរួមក្នុងបទពិសោធន៍ដ៏សំខាន់មួយនេះ សូមចូលទៅកាន់គេហទំព័រចុះឈ្មោះរបស់យើងនៅ ទីនេះ

×