Friday, October 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​ចិន​ម្នាក់​បើក​រថយន្ត​បង្ក​គ្រោះថ្នាក់​ចរាចរ ត្រូវ​បញ្ជូន​ទៅ​តុលាការ​

​ខេត្ត​ព្រះសីហនុ​៖ ជនជាតិ​ចិន​ម្នាក់ បើករថយន្ត​គ្មាន​ប័ណ្ណបើកបរ បាន​បង្ក​គ្រោះថ្នាក់​ចរាចរ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ នៅ​រសៀល ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​នេះ​កើតឡើង នៅ​ថ្ងៃ​ទី​២១ ខែ​សីហា ឆ្នាំ​២០១៨ លើផ្លូវ​បេតុង ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រវាង រថយន្ត និង ម៉ូតូ បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​១​នាក់​រងរបួស​។ ជនជាតិ​ចិន​ឈ្មោះ ឈ្មោះ ហ្វុង ជី​ហ្វ៊ូ ភេទ ប្រុស អាយុ ៣៣​ឆ្នាំ មុខរបរ ធ្វើ​សំណង់ មក​ស្នាក់នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​រយៈពេល​៤​ខែ បើករថយន្ត​ម៉ាក FORD RANGER ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ​2U-8184៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×