Wednesday, November 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តស់!!! មកមើលមានអ្វីលេងខ្លះនៅមហោស្រពសិល្ប: បុណ្យភូមិមានជើង នៅខេត្តមណ្ឌលគិរី

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មហោស្រពសិល្បៈ បុណ្យភូមិមានជើងនឹងប្រារព្ធឡើងយ៉ាងអធិកអធមលើទឹកដីខេត្ត មណ្ឌលគិរី ពោលគឺចាប់ផ្តើមពិធី ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខនេះ។ តាមរយ:មហោស្រពសិល្បៈ បុណ្យភូមិមានជើង វប្បធម៌ ប្រពៃណី ការរស់នៅ ម្ហូបអាហាររបស់បងប្អូនជនជាតិដើមភាគតិច នឹងត្រូវបង្ហាញនៅក្នុងកម្មវិធី រយ:ពេលបីថ្ងៃ។ ក្នុងនោះភ្ញៀវទេសចរជាតិ និង អន្តរជាតិ ក៏បានស្គាល់ពីភាពអស្ចារ្យនៃសម្រស់ព្រៃភ្នំ ទឹកជ្រោះ ពិសេសតំបន់រមណីយដ្ឋានធម្មជាតិនានា ដែលមាននៅក្នុងខេត្តមណ្ឌលគិរី។

តស់! ឥលូវយើងមកមើលតិចមើល ថាតើនៅក្នុងមហោស្រពសិល្ប: បុណ្យភូមិមានជើងមានលេងអ្វីខ្លះ…

ថ្ងៃសុក្រ ទី ២២ ខែ វិច្ឆិកា

បុណ្យភូមិមានជើង នឹងរៀបចំពិធីបើក ព្រមទាំងមានការអបអរទិវាកុមារពិភពលោក នៅសាលាបឋមសិក្សា ពូលូង។

ថ្ងៃសៅរ៍ ទី ២៣ ខែ វិច្ឆិកា នៅទីតាំងភូមិវប្បធម៌ជនជាតិដើមភាគតិច និង សួនដំរីដែកខេត្តមណ្ឌលគិរី
សកម្មភាព៖
ដំណើរឬស្សី
ហូបនំភូមិយើង
លេងល្បែងកំសាន្តខ្មែរ
ពិសារសម្លព្រោង
ការបង្ហាញពិធីសាសនា និងការកាប់ក្របីផឹកស្រា
បោះបាល់ចូលសះ និងការត្បាញក្រមាបែបជនជាតិដើមភាគតិច
របាំប្រពៃណីជនជាតិដើមភាគតិច
ទស្សនាការប្រគំតន្រ្តីនាពេលរាត្រី

ថ្ងៃអាទិត្យ ទី២៤ ខែ វិច្ឆិកា (នៅទីតាំង ភូមិវប្បធម៌ជនជាតិដើមភាគតិច)
ដំណើរជើងដំរី
លោតបាវ
ចងក្រមាបញ្ចុកចេក និង របាំជនជាតិដើមភាគតិចពូនង និងការត្បាញក្រមាបែបជនជាតិដើមភាគតិច
ផ្លុំបាល់ស្រាពាង
ពង្រាត់កូនអ្នកភូមិ
ពិសារសម្លព្រោង
របាំប្រពៃណីជនជាតិដើមភាគតិច
ល្ខោនខោល គុជរី គុជរឹង និង របាំប្រពៃណីខ្មែរ

សូមបញ្ចាក់ផងដែរថានេះជាលើកទី២​ ហើយដែលមហោស្រពសិល្ប: បុណ្យភូមិមានជើងបានប្រារព្ធទ្បើង នៅទឹកដីថ្មី បរិយាកាសថ្មី និងវប្បធម៌ទំនៀមទំលាប់ថ្មី​ហើយកាន់តែពិសេស នេះក៏ជាលើកទី២រៀបចំដោយ: ភ្លើងគប់ PlerngKob & BonnPhum បុណ្យភូមិ ដែលមានការសហការរៀបចំ: UNICEF Cambodia – ដើម្បីកុមារគ្រប់រូប ឧបត្ថម្តដោយ: KampumEra

×