Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរ​ទទួល​អាហារ​ទាំង​នេះ​ឲ្យបាន​ច្រើន ព្រោះ​វា​អាច​សម្លាប់​កោសិកាមហារីក​បាន​

​អ្វី​ដែល​យើង​ធ្វើ និង​របប​អាហារ​មួយចំនួន​ដែល​យើង​ទទួល​ទាន​រាល់ថ្ងៃ អាច​បណ្តាលឲ្យ​កើត​ជំងឺ មហារីក​បាន ហើយ​ប្រសិន​ជា​អ្នក​គិតថា អាហារ​ដែល​អ្នក​ទទួល​ទាន មិន​ផ្តល់​សុខភាព​ល្អ អ្នក​គួរ​ផ្លាស់ប្តូរ​ទម្លាប់​បរិភោគ​ទាំងនោះ​។

​ទន្ទឹម​នឹង​អាហារ​មួយចំនួន​បណ្តាល​ឲ្យ​កើត​មហារីក ក៏​មាន​អាហារ​មួយចំនួន​ផង​ដែរ​ជួយ​ការពារ អ្នក​ពី​ជំងឺ​ដ៏​សាហាវ​នេះ​។

​ខាងក្រោម​នេះ ជា​អាហារ ៦​ប្រភេទ​ដែល​វា​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ទេ តែ​ថែមទាំង​សម្បូរ​ទៅដោយ​ជីវជាតិ​សំខាន់ៗ​ដើម្បី​ជំរុញ​ដល់​សុខភាព​ល្អ ហើយ​សម្លាប់​កោសិកា​មហារីក​បាន​ទៀតផង​៖

១. ស្រា​ក្រហម​

ស្រាក្រហម​សម្បូរ​ទៅ​ដោយ​សារធាតុ Resveratol ដែល​ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំ​ក្លា​មួយ​ដែល​មាន​ក្នុងសម្បក​ផ្លែ​ទំពាំងបាយជូ​រ ហើយ​អាច​ជួយ​បន្ថយ​ភាព​ចាស់ និង​បញ្ហា​សុខ​ភាព​ផ្សេងៗ​ទៀត​។ វា​អាច​កំចាត់​រ៉ាឌីកាល​សេរី វីរុស បន្ថយ​ការខូចខាត​របស់​កោសិកា និង​ជួសជុល DNA បាន​ថែម​ទៀត​ផង​។​

២. ប៉េង​ប៉ោះ​

ជំងឺមហារីក​ក្រពេញប្រូ​ស្តាត​អាច​កាត់បន្ថយ​បាន​រហូត​ដល់ ៥០​ភាគរយ បើសិន​ជា​អ្នក​ញ៉ាំ​ប៉េងប៉ោះ​ចម្អិន​រួច​ជា​ទៀងទាត់​។ ការស្រាវជ្រាវ​បាន​បង្ហាញថា ប៉េងប៉ោះ​មាន​សារធាតុ Lycopene ខ្ពស់ ដែល​អាច​បន្ថយ​ការភ្ញោ​ចដល់​សកម្មភាព​រប​ស់​កោសិកា​មហារីក​។​

៣. ផ្លែ​បឺ​រី​ពណ៌​ខៀវ និង​រ៉ា​ស​បឺរី​

ផ្លែឈើ​ពីរ​ប្រភេទ​នេះ​ត្រូវបាន​គេ​ស្គាល់​ថា​មាន​សមត្ថភាព​ប្រឆាំងនឹង​មហារីក ជាពិសេស​ល្អ​ចំពោះ​ស្ត្រី​តែ​ម្តង​ក្នុង​ការបន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ក្រពេញ​អូវ៉ែ​តែម្តង​។ សារធាតុ Phytochemicals ដែល​វា​មាន​នាទី​ធ្វើឲ្យ​ផ្លែឈើ​ទាំងពីរ​នេះ​មាន​ពណ៌​ចាស់ ក៏​អាច​បន្ថយ​ឥទ្ធិពល​សកម្មភាព​របស់​កោសិកា​មហារីក​បានដែរ​។​

៤. សូកូឡា​ខ្មៅ​

សូកូឡា​ខ្មៅ​គឺជា​បង្អែម​ផ្តល់​សុខភាព​ដ៏​អស្ចារ្យ ដោយសារ​តែ​វា​មាន​អង់​ទី​អុកស៊ី​ដង់​ច្រើន​។ អាហារ​មួយ​នេះ​ល្អ​ណាស់​សម្រាប់​សុខភាព​បេះដូង ជួយ​ឲ្យមាន​អារម្មណ៍ល្អ និង​ប្រឆាំង​កោសិកា​មហារីក​ទៀត​។​

៥. កាហ្វេ និង​តែ​បៃតង​

ភេសជ្ជៈ​ក្តៅៗ​ទាំងពីរ​នេះ​ប្រហែល​ជា​ជម្រើស​ដំបូង​គេ​សម្រាប់​ការងារ​នៅ​ពេល​ព្រឹក ហើយ​អង់​ទី​អុកស៊ី​ដង់​ដែលមាន​ក្នុង​ភេសជ្ជៈ​ទាំងពីរ​នេះ​ក៏​អាច​បន្ថយ​ឱកាស​កើត​ជំងឺមហារីក​បានដែរ​។​

៦. រ​មៀត​

គ្រឿងផ្សំ​ធ្វើ​ម្ហូប​ពណ៌​លឿង​មួយ​នេះ​ល្អ​បំផុត​សម្រាប់​សុខភាព​។ វា​អាច​ប្រឆាំង​នឹង​ជំងឺ​មហារីក ភាព​ចាស់ ការ​រលាក ការឈឺចាប់ ការខូចខាត​របស់​កោសិកា បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ការចងចាំ និង​ព្យាបាល​ជំងឺ​ផ្តាសាយ​៕ សុភ័ក្ត្រ

​ប្រភព​៖ flashsante​

×