ប្រទេសអាហ្សង់ទីន បានទទួលយកការយកជួយរបស់ប្រទេសរុស្សី ដើម្បីស្វែងរកនាវាមុជទឹក ដែលបានបាត់ខ្លួនជាមួយនឹងមនុស្ស ៤៤នាក់ នៅមហាសមុទ្រអាឡង់តិច មួយសប្តាហ៍កន្លងមកហើយ។
ប្រធានាធិបតីអាហ្សង់ទីន លោក Mauricio Macri បាននិយាយថា មេដឹកនាំរុស្សី វ្លាដឺមៀរ ពូទីន (Vladimir Putin) បានទូរស័ព្ទមកគាត់ដើម្បីផ្តល់ការជួយ ក្នុងការរកនាវាមុជទឹកបាត់ខ្លួន។
រហូតមកដល់ពេលនេះ មានប្រទេសជាច្រើន បានចួលរួមជាមួយអាហ្សង់ទីនដើម្បីរកនាវាមុជទឹកបាត់ខ្លួន ក្នុងចំណោមប្រទេសទាំងនោះ ក៍មានមហាអំណាចពិភពលោកដែរ គឺអាមេរិច។
នាវាមុជទឹកឈ្មោះ ARA San Juan បានបាត់ខ្លួន ក្រោយពេលវាបានរាយការណ៍ពីការបញ្ហាខូចម៉ាស៊ីន។ មានការទាក់ទងចុងក្រោយពីនាវាមុជទឹកនោះ ទៅកាន់មន្ត្រីកងទ័ពជើងទឹកកាលពីថ្ងៃពុធអាទិត្យមុន។
អ្នកនាំពាក្យកងទ័ពជើងទឹក លោក Enrique Balbi បាននិយាយថា ការស្វែងរកកំពុងស្ថិតដល់តំណាងកាលគ្រោះថ្នាក់ ក្រោយពេលមានការភ័យព្រួយថា ការផ្គត់ផ្គងអ៊ុកស៊ីសែននៅក្នុងនាវាមុជទឹកប្រហែលនឹងអស់។
ប្រជាជននៅក្នុងប្រទេសអាហ្សង់ទីនទាំងមូលបានកំពុងតាមតានព៌តមានយ៉ាងជិតស្និតបំផុត ដោយសង្ឃឹមថា នាវាមុជទឹកនោះត្រូវបានគេរកឃើញមុនពេលវាអស់អ៊ុកស៊ីសែន។
រហូតមកដល់ពេលនេះ មានប្រទេសប្រេស៊ីល ឈីលី កូឡុំប៊ី បារាំង អាឡឺម៉ង អាហ្វ្រិចខាងត្បូង អ៊ុយរ៉ាហ្គាយ អង់គ្លេស អាមេរិច និងរុស្សី បានបញ្ជូនកប៉ាល់ ឬក៍យន្តហោះរបស់ខ្លួន ដើម្បីជួយស្វែងរកនាវាបាត់ខ្លួន។
កងទ័ពជើងទឹកអាមេរិច ក៍បានបញ្ជូនយាន្តមុជទឹកចំនួន ២គ្រឿងផងដែរ ដើម្បីរកនាវាមុជទឹកបាត់ខ្លួន៕ សុភ័ក្ត្រ