Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព័ត៌មាន​តក់ស្លុត ៖ ប្រេងដូង​គឺជា​សារធាតុ​ពុល “​បរិសុទ្ធ​” !

“​ប្រសិនបើ​អ្នក​និយម​ប្រេងដូង ត្រូវ​ពិចារណា​ឡើងវិញ​!” ។ នេះ​គឺជា​សារ​មួយ​ក្នុងចំណោម​មេរៀន​តាម Youtub របស់​បណ្ឌិត Karin Michek នៃ​សកល​វិទ្យាល័យ Harvard ដ៏​ល្បីល្បាញ ។​

​តាម​អត្ថបទ​បកប្រែ​របស់ Business Insider សាស្ត្រាចារ្យ Harvard ឲ្យដឹងថា ៖ “​ប្រេងដូង​ជា​សារធាតុបំពុល “​បរិសុទ្ធ​” ” ។ វា​គឺជា​ប្រភេទ​អាហារ​អាក្រក់​បំផុត​ដែល​អ្នក​អាច​… បរិភោគបាន ។​

​ប្រេងដូង​មាន​ផ្ទុះ​សារធាតុ “​ខ្លាញ់​ឆ្អែត​” ៨២% ហើយ​បរិមាណ​ជាតិ​ខ្លាញ់​ឆ្អែត​អាក្រក់​ដល់​ទៅ ៦៣% ។​

​ការលើកឡើង​នេះ អាច​ជា​ការព្រមាន​គួរ​ឲ្យ​តក់ស្លុត​ចំពោះ​អ្នក​និយម​ប្រើប្រាស់​ខ្ទិះ​ដូង ក្នុងការ​ធ្វើ​អាហារ នំ … ។ លើសពី​នេះ​ក៏​នៅមាន “​គ្រូឱសថបុរាណ​ខ្លះ​នៅ​បាន​ប្រើប្រាស់​វា​ជា​ឱសថ​ទៀត !” ។​

​គួររំលឹកថា នេះ​ពុំមែន​ជា​ព័ត៌មាន​ដំបូង​ពី​គ្រោះថ្នាក់​នៃ​ប្រេងដូង​ទេ ព្រោះ​កាលពី​ខែមុថុនា ឆ្នាំ ២០១៧ សម្ព័ន្ធ​ធ​សមាគម​បេះដូង​អាមេរិក បានធ្វើការ​ទូន្មាន​ថា ពុំគប្បី​ប្រើប្រាស់​ប្រេងដូង​ច្រើន​ទេ ព្រោះ​វា​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​បេះដូង ។ ការ​ទូន្មាន​នេះ​ត្រូវបាន​ធ្វើឡើង ក្រោយ​ពេល​រក​ឃើញ​ប្រភេទ “​ខ្លាញ់​ឆ្អែត​” -(Saturated fat) មាន​ច្រើន​ក្នុង​ប្រេងដូង ។​

​ការសិក្សា​ដទៃទៀត ក៏​បាន​ចង្អុលបង្ហាញ​ថា ពុំ​មែន​អ្វីៗ​ឲ្យតែ​ចម្រាញ់​ចេញពី​រុក្ខជាតិ​សុទ្ធតែ​ល្អ​នោះ​ទេ ។ ប្រេងដូង​មាន​ផ្ទុក​សារធាតុ​ខ្លាញ់​ឆ្អែត ៨២% ច្រើន​ជាង​ក្នុង​ប៊ឺរ​ទៅទៀត ។ ក្នុង​នោះ​វា​មាន​សារធាតុ​ខ្លាញ់​ឆ្អែត​អាក្រក់ ដែល​បង្ក​គ្រោះថ្នាក់​ដល់​ទៅ ៦៣% ឯណោះ ៕ ចន្ទ្រា​

×