Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៥ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ ធ្លាក់ចុះ គួរ​សម្រេច​ឲ្យបាន​ឆាប់​នូវ​កិច្ច​ការ​មិន​ទាន់​បាន​បញ្ចប់ ។ លុយកាក់ មិន​ស្ថិរភាព ជា​ថ្ងៃ​មិន​សមស្រប​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា កើត​មាន​រឿង​ទាស់ទែង​គ្នាច្រើន ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ អំណោយផល​ល្អ ត្រូវបាន​ថ្នាក់លើ​សរសើរ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល​ច្រើន ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​ខាល ៖ ការងារ កើត​រឿង​ខុស​បំណង​ច្រើន ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ​លើ​ការ​ទិញ​របស់​មិនចាំបាច់ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​ម្ចាស់ការ សកម្ម​ជាង​នេះ​ទៀត​ក្នុង​ការងារ ។ លុយកាក់ ប្រយ័ត្ន​ថែរក្សា​កាបូប​ប្រាក់ បញ្ចៀស​ត្រូវ​ចោរលួច ។ មនោសញ្ចេតនា គួរ​ចេះ​ក្តាប់​ឱកាសល្អ​ចំពោះមុខ ។​

​ឆ្នាំ​រោង ៖ ការងារ ផ្លូវ​ចិត្ត​មិន​សប្បាយ​ឥទ្ធិពល​ដល់​ស្មារតី​ធ្វើការ ។ លុយកាក់ គួរស្វែងយល់​យោបល់​គ្រប់​គ្នា​មុន​ពេល​បោះទុន​វិនិយោគរ​ក​ចំណេញ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិនបាន​ល្អ ការ​ខំប្រឹងប្រែង​ទាំង​អម្បាលម៉ាន​មិន​ត្រូវបាន​គេ​ទទួលស្គាល់ ។ លុយកាក់ គួរ​គ្រប់គ្រង​លុយកាក់​ឲ្យបាន​ត្រឹមត្រូវ ។ មនោសញ្ចេតនា កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ច្រណែនឈ្នានីស​ពីក្រោយ​ខ្នង ។ លុយកាក់ ល្អប្រសើរ មាន​ឱកាស​បាន​លាភ ។ មនោសញ្ចេតនា បញ្ហា​សុខភាព​ឥទ្ធិពល​ដល់​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​មមែ ៖ ការងារ ស្ថិរភាព មិន​កើត​រឿង​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។ ការងារ មិន​ត្រូវ​លោភលន់​ហួស​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​វក ៖ ការងារ គួរ​ពឹង​មិត្តភក្តិ​ជួយ​ដោះស្រាយ​ការលំបាក​ក្នុង​ការងារ ។ លុយកាក់ មិន​ត្រូវ​ខ្ជះខ្ជាយ គួរ​តុល្យភាព​ចំណូល​ចំណាយ ។ មនោសញ្ចេតនា កើតមាន​ទំនាស់​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​រកា ៖ ការងារ ត្រូវ​ដាច់​ខាត​ក្នុង​ការងារ មិនគួរ​ស្ទាក់ស្ទើរ អល់អែក ។ លុយកាក់ រីកចម្រើន ត្រូវ​ប្រឹងប្រែង​ជាងនេះទៀត នោះ​ប្រភព​ចំណូល​នឹង​ហូរហៀរ ។ មនោសញ្ចេតនា កុំឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា ។​

​ឆ្នាំចរ ៖ ការងារ ទទួលបាន​លទ្ធផល​ល្អ​ច្រើន ។ លុយកាក់ ស្ថិរភាព គួរ​គ្រប់គ្រង​ឲ្យបាន​ត្រឹមត្រូវ ។ មនោសញ្ចេតនា ប្រយ័ត្ន​ពាក្យសម្តី​បញ្ចៀស​ប៉ះទង្គិច​ផ្លូវចិត្ត​គូស្នេហ៍ ។​

​ឆ្នាំ​កុរ ៖ ការងារ កុំឲ្យ​រឿង​ផ្ទាល់ខ្លួន ឥទ្ធិពល​ដល់​ការងារ គួរ​សម្រួល​ផ្លូវចិត្ត​ឡើងវិញ ។ លុយកាក់ មាន​អ្នក​ជួយ​ទំនុកបម្រុង​ក្នុង​បញ្ហា​លុយកាក់​។ មនោ​សញ្ចេ​ត កុំ​យក​រឿង​ពី​ក្រៅ​មក​ធ្វើឲ្យប៉ះពាល់​ដល់​ទំនាក់ទំនង​អ្នក​និង​គូស្នេហ៍ ៕

spot_img
×