Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាលួចយកទ្រព្យសម្បត្តិក្នុងមូលដ្ឋានចំនួន ០៥នាក់ ត្រូវសមត្ថកិច្ចនគរបាលបង្រ្កាបឃាត់ខ្លួន

បាត់ដំបង ៖ ដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២៨ខែ វិច្ឆិកា ឆ្នាំ២០២៤នេះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្ម គោល បានរៀបចំបញ្ជូនជនសង័្សយចំនួន ០៥នាក់មក កាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពាក់ព័ន្ធករណី លួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងមូលដ្ឋាន។

ចំណាត់ការនេះបានធ្វើឡើង តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្រោយពីជនសង័្សយខាងលើបានធ្វើសកម្មភាពលួចយកម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីម​C125​ពណ៌​ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AB-3915 ០១គ្រឿ​ង របស់ជនរងគ្រោះ ឈ្មោះ ហ៊ូ ក្រិត ភេទប្រុ​សអាយុ ៦១ឆ្នាំរស់នៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្ម​គោលខេត្តបាត់ដំបង កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ​២០​២៤ ខណៈជនរងគ្រោះទុកម៉ូតូនេះនៅទីវាលមួយកន្លែងក្នុងមូលដ្ឋាន។

កិច្ចប្រតិបត្តិការស្រាវជ្រាវដោយមាននគរបាលស្រុកថ្មគោល នគរបាលស្រុកបាណន់ នគរបាលការិយា​ល័យជំនាញព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន រួមជាមួយសមត្ថកិច្ចនគរបាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ផងទើបកិច្ចការនេះសម្រេចបានក្នុងនោះជនសង័្សយចំនួន០៥នាក់មានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះ សុផល ជីវ័ន ភេទប្រុស អាយុ១៨ឆ្នាំ រស់​នៅភូមិស្ពាន ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ២-ឈ្មោះ សែ រក្សា ភេទប្រុស រស់នៅភូមិ​អន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់។ ៣-ឈ្មោះ វ៉ិត យ៉ុង (ហៅញ៉ុញ) ភេទប្រុស រស់នៅភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបា​ណន់។ ៤-ឈ្មោះ ញ៉ ចាន់រ៉ា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគ ក្រុង-ខេត្តបាត់ដំបង។ ៥-ឈ្មោះ ខ្វាន់ រុក្ខា ភេទប្រុស រស់នៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុង-ខេត្តបាត់​ដំ​បង។

វត្ថុតាងដកហូតរួមមាន៖ -ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២ ០២៤ ពណ៌ខ្មៅ (គ្មានផ្លាកលេខ) ០១គ្រឿង -ម៉ូតូម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០ ១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AB-3915 ០១គ្រឿង -ផ្លាកលេខម៉ូតូ ០១សន្លឹក បាត់ដំបង 1AU-9301 ។

ចំពោះវត្ថុតាងម៉ូតូដែលជារបស់ជនរងគ្រោះបានធ្វើ​ការប្រគល់ជូនម្ចាស់វិញ រីឯជនសង័្សយនិងវត្ថុតាង ពាក់ព័ន្ធផ្សេងទៀតបានបញ្ជូនមកអនុវត្តតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×