Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សឆ្នើមថ្នាក់ទី១០ ចំនួន២៧រូបទទួលបានពានរង្វាន់សម្ដេចបវរធិបតី

ខេត្តកំពង់ចាម:” នៅប្រទេសអូរស្ត្រាលីគេបានអនុម័តដោយហាមក្មេងៗក្រោមអាយុ១៦ឆ្នាំមិនឲ្យប្រើប្រាស់បណ្ដាញសង្គម ព្រោះកត្តានេះនាំឱ្យការសិក្សាមានការធ្លាក់ចុះ”នេះជាប្រសារលើកឡើងពីសំណាក់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ថ្លែងនៅក្នុងពិធីចែករង្វាន់លើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី១០ ពានរង្វាន់សម្ដេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួន២៧នាក់ ធ្វើឡើងនាព្រឹកថ្ងៃទី ២៨វិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងបរិវេណវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរ។ ឱកាសនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តមកើត ឆែអភិបាលរងរាជធានីភ្នំពេញ ព្រមទាំងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ចូលរួមប្រមាណជាង១០០០នាក់។

ឯកឧត្តមកើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ដោយលើកឡើងថា: សម្រាប់ជ័យលាភីសិស្សឆ្នើមប្រចាំស្រុកព្រៃឈរទាំង២៧ រូបគឺបានធ្វើការប្រឡង ក្រោមការយកចិត្តទុកដាក់ពីស្ថាប័នជំនាញក្រសួងអប់រំយុវជននិងកីឡា ក្នុងនោះគឺមានសិស្សប្រុសស្រីចូលរួមប្រមាណជាង ៣០០នាក់។ហើយអ្នកដែលដណ្ដើមបានពានរង្វាន់សម្ដេចបវរធិបតី នាឱកាសនេះគឺជាលើកទីមួយ ដែលមានការប្រកួតប្រជែងមកពីតាមវិទ្យាល័យចំនួន៥ ក្នុងនោះមានវិទ្យាល័យហ៊ុន សែនព្រៃទទឹង នរោត្តម រណឬទ្ធិ-គន្ធបុប្ផា
វិទ្យាល័យហ៊ុន សែន គ វិទ្យាល័យស្រេង គីម វិទ្យាល័យល្វា នៅក្នុងស្រុកព្រៃឈរ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍បន្តថា ជាមួយនោះសូមចូលរួមអបអរសាទរដល់សិស្សដែលបានចូលរួមក្នុងការបង្ហាញនូវភាពខ្លះហាន ដើម្បីប្រើប្រាស់សមត្ថភាពលើមុខវិញ្ញាសាផ្សេងៗដែលបានដាក់ប្រឡងសម្រាប់សិស្សថ្នាក់ទី១០ ក្នុងនោះគឺមានការជ្រើសរើសតែអ្នកជាប់និទ្ទេសAនិងBប៉ុណ្ណោះ។ ហើយនៅឆ្នាំក្រោយនេះអាចនឹងជ្រើសរើសសិស្សដែលជាប់និទ្ទេសAសុទ្ធតែម្ដង។តែក៏បានបើកសិទ្ធិឲ្យសិស្សដែលរៀនពូកែមិនជាប់និទ្ទេសមានឱកាសចូលរួមប្រកួតប្រជែងដណ្ដើមទានរង្វាន់នេះថែមទៀតផង។ សូមបញ្ជាក់ថាការប្រឡងនេះគឺមានគោលដៅតែពីរក្នុងនោះមានដូចជាលើកទឹកចិត្តដល់ប្អូនៗដែលមានសមត្ថភាពខ្ពស់ ដើម្បីទទួលបានរង្វាន់ អ្នកមានចំណេះដឹងគឺត្រូវបានលើកទឹកចិត្តមានម៉ូតូនិងថវិកា ទី២ ប្អូនៗត្រូវខិតខំរៀនសូត្រមិនមែនចាំបាច់ប្រឹងដល់ពេលប្រឡងបាក់ឌុបនោះទេ។
ជាការប្រសើរប្អូនៗ ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹងចាប់តាំងពីថ្នាក់ទី ៧បន្តរហូតដល់ថ្នាក់ទី១២។ជាមួយនោះសូមយកដំណឹងអំពីសិស្សដែលបានប្រឡងជាប់ទទួលបានពានរង្វាន់សម្ដេចបវរអធិបតី យកទៅផ្សព្វផ្សាយនៅក្នុងក្រុមគ្រួសារ តាមសាលារៀននានាឱ្យបានទូលំទូលាយ ព្រោះថារៀងរាល់ឆ្នាំនៅស្រុកព្រៃឈរនេះនឹងមានរៀបចំជ្រើសរើសសិស្សឆ្នើមថ្នាក់ទី១០ ដើម្បីជ្រើសរើសយកអ្នកទទួលពានមានទីលេខ១ដល់លេខ៣ ។ជាការក្រើនរំលឹកសូមប្អូនៗ ដែលទទួលបានជ័យលាភីនេះគឺត្រូវតែខិតខំរៀនសូត្របន្ថែមទៀត ដើម្បីត្រៀមប្រលងបាក់ឌុបនាពេលខាងមុខ ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានរំលឹកថាពីមុនមករូបលោកក៏ជាអតីតសិស្សម្នាក់រៀននៅវិទ្យាល័យហ៊ុន សែន ព្រៃទទឹង ស្រុកព្រៃឈរខេត្តកំពង់ចាម កាលនោះមានប្រលងប្រណាំងសិស្សឆ្នើមរូបលោកបានប្រឡងជាប់ក្នុងចំណោមគ្នាពីរនាក់ហើយរង្វាន់ទទួលបានមានតែសៀវភៅប៉ុណ្ណោះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាមានប្រសាសន៍ហើយដឹងដែរថាសូមអរគុណដល់លោកគ្រូអ្នកគ្រូនៅតាមវិទ្យាល័យចំនួន៥ក្នុងស្រុកព្រៃឈរ ដែលបានយកចិត្តទុកដាក់បង្រៀនដល់ក្មួយៗ ឲ្យមានចំណេះដឹងហើយបានចូលរួមប្រលងសោះឆ្នើមរហូតទទួលបានជោគជ័យនាពេលនេះគឺពិតជាប្រពៃណាស់។ សំណាងណាស់ក្មួយៗរៀនត្រឹមថ្នាក់ទី១០ តែទទួលបានរង្វាន់ម៉ូតូកុំព្យូទ័រព្រមទាំងថវិកាមួយចំនួនចំណែករូបលោកវិញរៀនចប់ដល់បណ្ឌិតគឺបានត្រឹមតែមានកង់ជិះមកធ្វើការ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំមានប្រសាសន៍បន្តថាដើម្បីទទួលបានចំណេះដឹងគឺត្រូវពឹងលើកត្តាចំនួន៥ ក្នុងនោះគ្រូបង្រៀនល្អគឺនឹងជួយឱ្យសិស្សបានរៀនពូកែ។ ក្មួយៗត្រូវខិតខំរៀនសូត្រព្រោះថាក្រសួងអប់រំយុវជននិងកីឡាបានធ្វើកំណែទម្រង់នៅតាមសាលារៀនទូទាំងប្រទេស ធ្វើយ៉ាងណាប្រឹងទាំងគ្រូទាំងសិស្សចំណែកឪពុកម្ដាយក៏ត្រូវផ្ដល់តម្លៃលើការសិក្សារបស់កូនផងដែរ។ ការខិតខំប្រឹងប្រែងរៀនសូត្រនាំមកនៅជោគជ័យសម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ ដើម្បីឲ្យមានការងារល្អនាពេលអនាគត ដូច្នេះក្មួយៗត្រូវប្រឹងរៀនសូត្រចំណាយពេលវេលាឲ្យមានប្រយោជន៍ ដើម្បីក្រេបយកចំណេះដឹងទៅបម្រើការងារក្នុងសង្គមជាតិ។
សូមបញ្ជាក់ថាចំពោះជ័យលាភីរង្វាន់សិស្សឆ្នើមលេខ១ ទទួលបានម៉ូតូ c 125 មួយគ្រឿង ថវិកា១លានរៀលសៀវភៅថ្នាក់ទី១១និងទី១២គ្រប់មុខវិជ្ជា ប័ណ្ណសរសើរមួយសន្លឹកចំណាត់ថ្នាក់លេខ២ ទទួលបានម៉ូតូ វេវ១គ្រឿង លេខ៣ទទួលបានម៉ូតូវេវគ្រឿងដូចលេខ២ ប័ណ្ណសរសើរ សៀវភៅពីរឈុតដូចគ្នា អមដោយថវិកាមួយលានរៀល៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×