Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិវាទដីធ្លីរ៉ាំរ៉ៃមួយទៀត ដែលអូសបន្លាយអស់រយៈពេល ១៦ ឆ្នាំ ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក សេក សុវណ្ណ,លោក សុក ហៃ, និងលោក ឡាយ អូន បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទមួយករណីពាក់ព័ន្ធនឹងវិវាទដីធ្លី បានដោយជោគជ័យ។

វិវាទដ៏រ៉ាំរ៉ៃនេះកើតឡើងតាំងពីឆ្នាំ២០០៨ ដោយភាគីទាំងពីរបានអះអាងពីសិទ្ធិរៀងៗ​ ខ្លួនលេីដីវិវាទមួយកន្លែង​ ស្ថិតនៅខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ។ ​វិវាទដីធ្លីនេះ ធ្លាប់ត្រូវបានគូភាគីព្យាយាមរកដំណោះស្រាយ នៅស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នតុលាការតែមិនទទួលបានជោគជ័យ។ ក្រោយមក នៅអំឡុងខែកក្កដា ឆ្នាំ២០២៤ នេះ ករណីវិវាទខាងលើ ត្រូវបានភាគីម្ខាងដាក់ពាក្យបណ្តឹងមក អ.ដ.ក. ដើម្បីស្នើសុំសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ។

អ.ដ.ក. បានពិនិត្យ សិក្សា ស្រាវជ្រាវដោយយកចិត្តទុកដាក់ និងបានដោះស្រាយបញ្ចប់វិវាទនេះ ដោយផ្អែកលើឆន្ទៈព្រមព្រៀងរបស់គូភាគី។

គូភាគីវិវាទបានសះជាជាមួយគ្នា ហើយបានផ្តិតមេដៃលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលផ្អែកតាមច្បាប់ កំណត់ហេតុនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×