Friday, September 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូល ចុះ​ពិនិត្យ​តាម​ផ្សារ ដកហូត ទំនិញ​ខូច​គុណភាព និង​យក​ទៅ​ដុត​កម្ទេច​ចោល​

​ខេត្ត​មណ្ឌលគិរី​ ៖ សាខា​កាំកុងត្រូល​ខេត្ត​មណ្ឌលគិរី បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម ចុះ​ត្រួតពិនិត្យ​ទំនិញ​តាម​ផ្ទះ និង​ម៉ា​ត នានា នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេជ្រា​ដា រកឃើញ និង​ដកហូត​ទឹកក្រូច​ខូចគុណភាព ចំនួន​១៨១​កេះ​។​

​មន្ត្រី​ជំនាញ​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨​ក្រុម​ការងារ​បាន​ចុះ​ពិនិត្យ​នៅ​តាម​ម៉ាក និង​ធ្វើតេស្ត​លើ​បន្លែស្រស់ៗ សរសៃ​គុយទាវ មី នំ បញ្ចុក មី​លឿង ជ្រក់​ត្រសក់ ជ្រក់​ស្ពៃ ជ្រក់​ឆៃថាវ​។ ជា​លទ្ឋផល​មិនឃើញ​ផលិតផល​ណា​មួយ​មាន​លាយ​សារធាតុ​គីមី​ហាមឃាត់​ទេ ប៉ុន្តែ​មន្ត្រី​យើង​បាន​រកឃើញ​ទឹកក្រូច​ចំនួន​១៨១​កេះ ស្មើនឹង​៤៣៤៤​ដប ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ត្រូវបាន​ដកហូត​ទុក​ដុត​កំទេចចោល​។

​លោក ជ័យ សាមឿន បានឱ្យដឹងថា ការចុះ​ត្រួតពិនិត្យ​នេះ គឺ​ផ្តោត​សំខាន់​ទៅលើ ទំនិញ វេច​ខ្ចប់​ស្រាប់ ភេសជ្ជៈ និង​ចំណី​អាហារ​ដែល​អាជីវករ​ដាក់តាំង​លក់ នៅតាម​ផ្ទះ លក់​គ្រឿងទេស​នានា ដើម្បី​ពិនិត្យ​គុណភាព សុវត្ថិភាព​ចំណីអាហារ ក្នុង​គោលបំណង ការពារ​ផលប្រយោជន៍ និង​សុខភាព​អ្នកប្រើប្រាស់ និង​បាន​ធ្វើ​ការចុះ​អប់រំ​ណែនាំ​ដល់​អាជីវករ​ទាំងអស់​ឱ្យ​ចៀសវាង​ការប្រើប្រាស់​សារធាតុ​គីមី​បន្ថែម ទៅលើ​ផលិតផល​ម្ហូបអាហារ ហើយ​ត្រូវ​រៀបចំ​ទំនិញ​លក់ដូរ​ឱ្យ មាន​សណ្តាប់ធា្នប់​ទៅ​តាម​ប្រភេទ​ទំនិញ​នីមួយៗ​។ លើសពី​នេះ​មន្ត្រី​ជំនាញ​ក៏​បាន​បិទ​រូបភាព ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​កាំ​ង​កុងត្រូល ស្តីពី សូម​ពិចារណា​មុន​នឹង​ជ្រើសរើស​ផលិតផល​ម្ហូបអាហា​រណា​មួយ​មក​បរិភោគ ជូន​ដល់​អ្នកលក់ដូរ និង​អ្នកប្រើប្រាស់​។​

​ចំណែក​នៅ​ខេត្ត​ពោធិ៍សាត់ ថ្ងៃទី​២៣ ខែ សីហា ឆ្នាំ​២០១៨ សាខា​កាំកុងត្រូល​ខេត្ត​ពោធិ៍សាត់ សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ ទំនិញ​ម្ហូបអាហារ នៅ​ផ្សារ​ទី​រួម​ខេត្ត​ពោធិ៍សាត់ ដោយ​បាន​ធ្វើតេស្ត​បឋម​លើ ផ្អក ប្រហុក ត្រីងៀត សសៃរ​គុយទាវ សាច់ក្រក លត​ស្វិត បាញ់ឌុក តៅ​កឺ និង​ត្រួតពិនិត្យ​ទំនិញ​វេច​ខ្ចប់​ស្រេច​ដទៃទៀត​។ ជា​លទ្ធផល យើង​រកឃើញ លត​ស្វិត​៣​គីឡូក្រាម និង នំ​បាញ់ឌុក ៣​គីឡូក្រាម ដែល​មាន​ផ្ទុក​សារធាតុ​គីមី​បូរ៉ាក់ និង​បាន​ដកហូត ធ្វើការ​កម្ទេចចោល នៅនឹងកន្លែង​តែម្តង​

​ក្នុង​ថ្ងៃ​ដដែល នៅ​ខេត្ត​បន្ទាយមានជ័យ សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ បានធ្វើការ​ដុត​កម្ទេច​ចោល​នូវ​ទំនិញ​ខូច​គុណភាព ហួស​កាលបរិច្ឆេទ ដែល​រឹបអូស​បាន​នៅ​តាម​ផ្សារ និង​តាម​ច្រកទ្វារ​កន្លង​មក​ចំនួន ១.១០០​គីឡូក្រាម​ក្នុង​នោះ​ក៏​មាន​ការចូលរួម ជា​កិត្តិយស​ពី លោក ស៊ុំ ណា​រុន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល លោក លី សារី អភិបាលរង​ខេត្ត និង​លោក សេង គឹម​ឡាក់ ព្រះរាជ​អជ្ញារ​រង ខេត្ត​បន្ទាយមានជ័យ​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

×