បុរសម្នាក់ត្រូវបានឃាតករសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ដោយកាប់ផ្តាច់ក្បាល រួចយកសាកសពទៅទម្លាក់ចូលក្នុងប្រឡាយទឹកអូរ ស្ថិតនៅចំណុចភូមិ ជ្រេស ឃុំ សន្ទែស្រុកភ្នំក្រវ៉ាញ ខេត្ត ពោធិសាត់ ។ ហើយសាកសពរបស់គាត់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ កាលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ។
ទាក់ទងនឹងអំពើឃាតកម្មដ៏ឃោរឃៅនេះផងដែរ សមត្ថកិច្ចបានធ្វើការសន្និដ្ឋានជំហានដំបូងថា ជាករណីចងគំនុំ ។ ទោះយ៉ាងណា ករណីឃាតកម្មនេះ បច្ចុប្បន្ន កំពុងស្ថិតក្រោមការការស៊ើបអង្កេតរបស់សមត្ថកិច្ច ខណៈអត្តសញ្ញាណរបស់ជនរងគ្រោះក៏ពុំទាន់ត្រូវបានបញ្ចេញឲ្យដឹងនៅឡើយ ៕ ឧត្តម (ប្រភព៖ បងប្រុស កំពង់ឆ្នាំង បាំងភ្នំកង្រី)