នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃ ទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
សមាសភាពគណៈប្រតិភូអមដំណើរ សម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចរួមមាន សម្តេចពិជ័យ- សេនា ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន គណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃ ព្រឹទ្ធសភា ព្រមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង/ស្ថាប័ន និងថ្នាក់ដឹកនាំសំខាន់ៗរបស់ស្ថាប័ននីតិ- ប្បញ្ញត្តិ និងរាជរដ្ឋាភិបាល។
នៅក្នុងឱកាសទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគី ជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធាន គណៈកម្មាធិការជាតិនៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និងឯកឧត្តម ចាវ ឡីជី ប្រធានគណៈ- កម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2024/12/78549d51c2a9b9ad8db52f4f9a25f524-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/681cbcfc8723589a8dea93637c9506d7-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/746a47210bcff6fefafbb52f536a0bae-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/f404e15decb7add627f5b7080de2b9e0-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/0fcd8ed818d39871a87084b800cf2895-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/26edb2db5774e6e722f5583e2e66d77e-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/b568545bfb395a9c7ac22761176b7e41-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/a11d06ab13720d28b1f2f9dd83bbdcbb-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/d7ab39b1356adc433d1daf26b2fbebf2-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/20c25051ebc61e6eb718b6ab1f392432-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/86a182dca28c2602376ec227a41bf57b-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/dbe4de6c3770f0dc2d9c6b5a4bc54caa-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/d75e63e8a43306203f593b34109e4021-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/e6ef1757d970412e40e40a18e8021458-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/06bf2896402bf82c94e6372af52aed27-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/129fca3d4fcc682cc72fd1a09ed6c1b3-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/a0488f96bf984979ccd3bba47c52c8e7-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/0695d35e685ad2a22b745efe6c9525ba-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/3c31efa84f81ab9ec3a6ae68bfba4293-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/12/4015d016237be1dfb753ee75f60e310e-1024x683.jpg)