Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់​ចរាចរ ថ្ងៃទី​២៤ ខែ​សីហា ស្លាប់ ៥​នាក់ របួស​១៤​នាក់​

spot_img

​ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា នៅ​ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១០​លើក​(​យប់​៦​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៥​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់ ៨​នាក់​(​ស្រី​២​នាក់​) របួសស្រាល ៦​នាក់​(​ស្រី​៤​នាក់​) មិន​ពាក់​មួកសុវត្ថិភាព ១១​នាក់ (​យប់​៧​លើក​) ។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យមាន​ការខូចខា​ត​យានយន្ត​សរុប ២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ ៩​គ្រឿង រថយន្ត​ធុន​តូច ៧​គ្រឿង រថយន្ត​ធំ ៣​គ្រឿង និង​កង់ ២​គ្រឿង ។ មូលហេតុ គឺ​បណ្តាលមកពី ល្បឿន ៣​លើក​(​ស្លាប់​៣​នាក់​) មិន​គោរព​សិទ្ធិ ២​លើក​(​ស្លាប់​១​នាក់​) មិន​ប្រកាន់​ស្តាំ ២​លើក ប្រជែង ២​លើក​(​ស្លាប់​១​នាក់​) និង​បត់​គ្រោះថ្នាក់ ១​លើក ។​

គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៦​លើក ផ្លូវ​ខេត្ត ៤​លើក ។ ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​តូច ៥​លើក រថយន្ត​ធំ ១​លើក ។ ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រង​គ្រោះថ្នាក់ រួមមាន ៖ ខេត្ត​កំពង់ស្ពឺ ២​លើក ស្លាប់ ១​នាក់​(​ស្រី​) របួស​៣​នាក់​(​ស្រី​) ភ្នំពេញ ៤​លើក ស្លាប់​១​នាក់ របួស​៤​នាក់ និង​ខេត្ត​កំពង់ចាម ១​លើក ស្លាប់​៣​នាក់​(​ស្រី​១​នាក់​) ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក រយៈពេល​២៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១-២៤ ខែ​សីហា ឆ្នាំ​២០១៨ កើតឡើង​ចំនួន ២០១​លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៩៥​នាក់ របួស​សរុប ២៦៧​នាក់ របួសធ្ងន់ ១៧២​នាក់ របួសស្រាល ៩៥​នាក់ ៕​ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×