Wednesday, January 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងស៊ែប៊ី លើកឡើងពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រដើម្បីជំរុញការអភិវឌ្ឍ និងវិបុលភាពទៅវិញទៅមក

រាជធានីភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤បានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រ កម្ពុជា ដឹកនាំធ្វើជាសហប្រធានដោយ ឯកឧត្តម យួន ផុនរតនៈ រដ្ឋលេខាធិការ និងក្រសួងការបរទេស នៃសាធារណរដ្ឋ ស៊ែប៊ី ដឹកនាំធ្វើជាសហប្រធានដោយ ឯកឧត្តម Damjan Jović រដ្ឋលេខាធិការ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ទ្វេភាគីលើកទី៤ ប្រកបដោយជោគជ័យ និងផ្លែផ្កា នៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាសក្ខីភាពមួយ ចំពោះការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់ប្រទេសទាំងពីរក្នុងការជំរុញកិច្ចសន្ទនាជាទៀងទាត់ ការពង្រឹងទំនាក់ទំនង ប្រពៃណី និងយូរអង្វែងរបស់ប្រទេសទាំងពីរ និងបង្ហាញពីចក្ខុវិស័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយបាន លើកឡើងពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រដើម្បីជំរុញការអភិវឌ្ឍ និងវិបុលភាពទៅវិញទៅមក។

ឯកឧត្តម យួន ផុនរតនៈ បានលើកឡើងពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាក្នុងរយៈពេល ២៥ឆ្នាំ កន្លងមក រួមទាំងស្ថិរភាពនៃកំណើនផលិតផលសរុប ការកាត់បន្ថយភាពក្រីក្រ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ព្រែកជីកហ្វូណនតេជោ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។ល។ ឯកឧត្តម Damjan Jović បានចែករំលែក ពីសមិទ្ធិផលរបស់ស៊ែប៊ី ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតមួយនៅទ្វីបអឺរ៉ុប ដែលត្រូវ បានជំរុញដោយភាពជឿនលឿននៃបច្ចេកវិទ្យា ការអប់រំ និងថាមពលកកើតឡើងវិញ។ ភាគីទាំងពីរបានគូស បញ្ជាក់ពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និង បានចែករំលែកយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាប្រឈមនៅក្នុងប្រទេស។

ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែរឹងមាំថែមទៀត ភាគីទាំងពីរបានលើកឡើងពីអាទិភាពនៃកិច្ចសន្ទនា ទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសកម កម្រិតខ្ពស់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញទំនាក់ទំន ទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ ដើម្បីគ្រួសត្រាយផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីយូរអង្វែង និងរូប្រកបដោយ ផ្លែផ្កា។ ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការត្រៀមស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការទៅវិញទៅមកនានា ការប្តេជ្ញាចិត្តក្នុងការពង្រឹងចំណងមិត្តភាព។
ឯកឧត្តម យួន ផុនរតនៈ បានឆ្លៀតឱកាសនោះ ជម្រាបអំពីយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា ដែល ផ្តោតលើការអភិវឌ្ឍធនធានមនុស្ស បរិវត្តកម្មឌីជីថល និងកំណើនហេដ្ឋារចនាសម្ព័ន្ធ ដែលជាមូលដ្ឋានគ្រឹះនៃ វឌ្ឍនភាពរបស់កម្ពុជា។ ឯកឧត្តម Damjan Jović បានគូសបញ្ជាក់អំពីជំនាញរបស់ស៊ែប៊ី ក្នុងវិស័យនវានុវត្តន៍ បច្ចេកវិទ្យា គម្រោងថាមពលកកើតឡើងវិញ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលជាវិស័យកិច្ចសហ ប្រតិបត្តិការប្រទេសទាំងពីរអាចទទួលបានផលប្រយោជន៍រួម។ ដោយទទួលស្គាល់ពីអាទិភាពទាំងនេះ ភាគី ទាំងពីរបានប្តេជ្ញាស្វែងរកពេលវេលាសមស្រប ដើម្បីចុះហត្ថលេខាលើឯកសារសំខាន់ៗដែលនឹងត្រួសត្រាយ ផ្លូវសម្រាប់ភាពជាដៃគូកាន់តែរឹងមាំ និងសមាហរណកម្មកាន់តែច្រើន។

សហប្រធានទាំងពីរបានទទួលស្គាល់សក្តានុពលនៃការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និង បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងពាណិជ្ជកម្ម និងការវិនិយោគ។ ឯកឧត្តម យួន ផុនរតនៈ បាន លើកឡើងពីភាពអំណោយផលនៃច្បាប់វិនិយោគកម្ពុជា ដែលអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិ ១០០% ក្នុងវិស័យជាច្រើន ស្របពេល ដែលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ថាមពលកកើតឡើងវិញ និងឌីជីថលនីយកម្ម បាននិងកំពុងអភិវឌ្ឍន៍។ ឯកឧត្តម Damjan Jović បានចែករំលែកជំនាញរបស់ស៊ែប៊ីក្នុងភាពជាដៃគូ រវាងវិស័យ សាធារណៈ – ឯកជន និងបានបង្ហាញពីការត្រៀមខ្លួនជាស្រេច ក្នុងការស្វែងរកមធ្យោបាយសម្រាប់ពង្រឹង កិច្ចសហប្រតិបត្តិការនេះ។ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាពិនិត្យ លទ្ធភាពបង្កើតយន្តការប្រកបដោយប្រសិទ្ធភាពផ្សេងៗ និងជំរុញភាពជាដៃគូរវាងធុរកិច្ច និងធុរកិច្ច។ គំនិត ផ្តួចផ្តើមទាំងនេះមានគោលបំណងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។ គួរកត់សម្គាល់ថា គណៈប្រតិភូធុរកិច្ចស៊ែប៊ី គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែធ្នូខាងមុខ ដើម្បីស្វែងយល់ពីគម្រោងសក្តានុពល និងភាពជាដៃគូបន្ថែមទៀត។

បន្ថែមលើការពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី សហប្រធានទាំងពីរក៏បានពិភាក្សាលើបញ្ហា តំបន់ និងពិភពលោកដែលជាកង្វល់រួមគ្នា។ ភាគីទាំងពីរបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា សម្រាប់ កិច្ចសហប្រតិបត្តិការក្នុងវេទិកាអន្តរជាតិ ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការយោគយល់គ្នា និងសាមគ្គីភាព ដែលជាមូលដ្ឋានសម្រាប់ភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែង។
កិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៤នេះ គឺជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ទំនាក់ទំនងរវាងកម្ពុជា និងស៊ែប៊ី។ ភាគីទាំងពីរបានបង្ហាញពីការតាំងចិត្តយ៉ាងច្បាស់លាស់ក្នុងការប្រែក្លាយការសន្ទនាទៅជាសកម្មភាព ជាក់ស្តែង ដោយប្រើប្រាស់កម្លាំងរួមគ្នា ដើម្បីជំនះឧបសគ្គ និងសម្រេចបាននូវវិបុលភាពរួម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×