Monday, October 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជាមិនធម្មតាមន្ទីរពេទ្យខេត្តកំពង់ចាមដណ្ដើមបានពានរង្វាន់លេខមួយដល់ទៅ២លើកផ្ទួនគ្នាជាមន្ទីរពេទ្យគំរូក្នុងការផ្ដល់សេវា

ខេត្តកំពង់ចាម: “ដើម្បីឱ្យការងារទទួលបានជោគជ័យក្នុងការប្រឡងថ្នាក់ជាតិលើវិស័យអប់រំនិងសុខាភិបាលស្នើឱ្យយកចិត្តទុកដាក់ធ្វើយ៉ាងណាប្រឹងប្រែងដើម្បីដណ្ដើមយកពានរង្វាន់ឲ្យបានសំខាន់ទៅលើឆន្ទៈច្បាស់លាស់និងការចូលរួមផុលផុស។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តនៅក្នុងឱកាសប្រជុំវាយតម្លៃអង្គភាពសេវាសាធារណៈគំរូលើវិស័យអប់រំនិងសុខាភិបាលសម្រាប់ឆ្នាំ២០២៥ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តនាព្រឹកថ្ងៃទី១៣តុលា ឆ្នាំ ២០២៥ ជាមួយនោះមានការចូលរួមពីមេលោកមេឃុំ ប្រធានមណ្ឌលសុខភាពអង្គភាពពាក់ព័ន្ធ។

លោកវេជ្ជបណ្ឌិតគីម សួរភីរុណប្រធានមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍លើកឡើងថា:ក្នុងការប្រលងប្រណាំងថ្នាក់ជាតិនាពេលខាងមុខគឺត្រូវយកមណ្ឌលសុខភាពស្ពឺមកចូលរួមប្រឡងព្រោះមានបទពិសោធន៍ស្រាប់។ដោយឡែកនៅទូទាំងខេត្តកំពង់ចាមមណ្ឌលសុខភាពមានសរុបចំនួន ៩៩មណ្ឌល ជាមួយនោះដោយសារតែមានការជឿជាក់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ បានមកទទួលសេវានៅមណ្ឌលសុខភាព មានរហូតដល់ជាង ១០០០នាក់។មកដល់សព្វថ្ងៃមណ្ឌលសុខភាពស្ពឺត្រូវបានច្នៃប្រឌិតនិងអភិវឌ្ឍន៍ល្អជាងមុន។

ឯកឧត្តមអ៊ុន ចាន់ ដាអភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា ក្នុងការជ្រើសរើសយកមណ្ឌលសុខភាពទៅប្រឡងនៅថ្នាក់ជាតិនាពេលខាងមុខគឺមានចំនួន៦មណ្ឌល ក្នុងនោះត្រូវបានវាយតម្លៃពីក្រុមគណៈកម្មការថ្នាក់ខេត្តជំហានទីមួយ ដោយការងារនេះត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ។គួររំលឹកថាមន្ទីរពេទ្យឯកកំពង់ចាម បានចូលរួមប្រលងប្រណាំងទូទាំងប្រទេសកម្ពុជាគឺទទួលបានចំណាត់ថ្នាក់លេខ១ជាមន្ទីរពេទ្យល្អក្នុងការផ្ដល់សេវាគំរូបានរហូតទៅដល់២លើកឯណោះ។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថាសម្រាប់មណ្ឌលសុខភាពនៅតាមបណ្ដាស្រុកដែលមានចំណុចខ្វះខាតត្រូវតែបំពេញបន្ថែមធ្វើយ៉ាងណាឱ្យមានភាពល្អប្រសើរឡើង។ក្នុងនោះមានមណ្ឌលសុខភាពខ្លះមិនទាន់មានឡដុតសំណល់វេជ្ជសាស្ត្រនៅឡើយ។ហើយក៏មានមណ្ឌលសុខភាពខ្លះទៀតការប្រើប្រាស់សម្ភារបច្ចេកទេសមិនទាន់សម័យ
ការគ្រប់គ្រងមន្ត្រីតាមប្រព័ន្ធបច្ចេកវិទ្យាមិនទាន់បានល្អ កន្លែងខ្លះចាស់ដែលទាមទារត្រូវជួសជុលកែលម្អឱ្យមានសោភណ្ឌភាព។ងាយស្រួលដល់ពលរដ្ឋក្នុងមូលដ្ឋានមានការជឿជាក់ងាកសេវានៅមណ្ឌលសុខភាព។សូមបញ្ជាក់ថាការប្រឡងប្រណាំងទាំងវិស័យអប់រំនិងសុខាភិបាលគឺទាំងពីរនេះជាប់ចំណាត់ថ្នាក់បានតែទៅលើផ្នែកសុខាភិបាល ចំណែកវិស័យអប់រំវិញនៅមិនទាន់ជាប់ចំណាត់ថ្នាក់ដូច្នេះសូមឱ្យនាយកនាយិការគ្រប់គ្រងសាលាប្រឹងប្រែងអភិវឌ្ឍន៍ទាំងសោភណ្ឌភាពក្នុងសាលាត្រូវមានបរិស្ថានល្អដូចជាសាលាទួលថ្មក្រុងកំពង់ចាមសូមសរសើរដោយកូនសិស្សមិនពាក់ស្បែកជើងចូលក្នុងបន្ទប់ថ្នាក់រៀន៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×