ជំងឺទល់លាមកភាគច្រើនកើតលើមនុស្សចាស់ តែវាក៏អាចកើតឡើងដល់មនុស្សគ្រប់វ័យផងដែរ បើរបបអាហារដែលពួកគេទទួលទានមិនល្អ។
មូលហេតុចំបងដែលបណ្តាលឲ្យមានបញ្ហាទល់លាមកគឺការទទួលទានអាហារខ្វះជាតិសរសៃ មានជំងឺក្នុងខ្លួន ខ្វះការហាត់ប្រាណ មិនបានប្រើថ្នាំបន្ទន់លាមក និងមានការទប់លាមក មិនព្រមបន្ទោរបង់ភ្លាមៗ។
ដើម្បីដោះស្រាយបញ្ហាទល់លាមក របបអាហារខាងក្រោមនេះអ្នកគួរទទួលទានឲ្យបានច្រើន៖
– ទទួលអាហារសម្បូរជាតិសរសៃឲ្យបានច្រើន ដូចជាពពួកគ្រាប់ធញ្ញជាតិ និងផ្លែឈើ
– ញាំទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ
– បង្កើនការហាត់ប្រាណ
ប្រភព៖ Web MD