Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-លីទុយអានី ធ្វើជាសហប្រធាន បានកំណត់ផ្នែកសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងដែលស្របតាមអាទិភាព និងជំនាញរបស់ប្រទេសនីមួយៗ

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក Julius Pranevičius ប្រធាននាយកដ្ឋានទទួលបន្ទុកឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេសនៃសាធារណរដ្ឋលីទុយអានី បានធ្វើជាសហប្រធានកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីលើកទី១ កម្ពុជា-លីទុយអានី នៅទីស្តីការក្រសួង បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

នៅក្នុងការពិភាក្សាគ្នា សហប្រធានទាំងពីរ បានកំណត់ផ្នែកសំខាន់ៗនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងដែលស្របតាមអាទិភាព និងជំនាញរបស់ប្រទេសនីមួយៗ ដែលរួមមានការពិនិត្យលទ្ធភាពឱ្យមានកិច្ចសន្ទនាកម្រិតខ្ពស់ កិច្ចសហប្រតិបត្តិការវិស័យដោះមីនមនុស្សធម៌ តាមរយៈការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការអប់រំក្នុងវិស័យកសិកម្ម។ ប្រទេសលីទុយអានី ដែលមានជំនាញក្នុងវិស័យបច្ចេកវិទ្យាឌីជីថល និងកីឡា បានបង្ហាញពីការត្រៀមខ្លួន ក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងជាមួយកម្ពុជា។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក ដែលជាកង្វល់រួម។ កិច្ចពិគ្រោះយោបល់លើកទី១ នេះ គឺជាការបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រទេសទាំងពីរ។រក្សាសិទ្ធដោយ៖ សុទ្ធលី

×