Thursday, December 12, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងមនុស្សឃាតដោយចេតនា ប្រើកាំភ្លើងច្នៃបាញ់សម្លាប់អ្នកសារព័ត៌មានម្នាក់

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្ត​សៀមរាប​ឃាត់​ខ្លួន​ជនសង្ស័យ​ជា​ខ្មាន់​កាំភ្លើង​បាញ់​អ្នក​សារព័ត៌មាន លោក ឈឿង ឈឹង ឱ្យ​របួស​ធ្ងន់។
នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលខេត្តសៀមរាប ចេញសេចក្តីប្រកាសព័ត៌មាន អំពីករណីប៉ុនប៉ងមនុស្សឃាតពីជនមិនស្គាល់អត្តសញ្ញាណ បានលបលួចបាញ់មួយគ្រាប់ ដោយប្រើប្រាស់អាវុធកែច្នៃទៅលើឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ ជាអ្នកយកព័ត៌មាន ធ្វើការ​ឱ្យ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍​រស់នៅ​ភូមិ​សាលា ឃុំ​គោកធ្លកលើ ស្រុក​ជីក្រែង ខេត្ត​សៀមរាប កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៨៖០០នាទីយប់ នៅក្នុងភូមិសាស្រ្ត ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
នគរបាលខេត្តសៀមរាបចាប់ខ្លួនជនសង្ស័យដែលប៉ុនប៉ងសម្លាប់អ្នកសារព័ត៌មាន។

អ្នក​កាសែត​ជើង​ចាស់​នៅ​ខេត្ត​សៀមរាប លោក ឈឿង ឈឹង ធ្វើការ​ឱ្យ​គេហទំព័រ​កម្ពុជា​អភិវឌ្ឍន៍​ត្រូវ​ជន​មិន​ស្គាល់​មុខ ប្រើ​កាំភ្លើង​ច្នៃ​លប​បាញ់​ប្រហារ​ឱ្យ​របួស​ធ្ងន់ ក្នុង​ពេល​លោក​កំពុង​ចុះ​យក​ព័ត៌មាន​ពី​ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​ឋិត​ក្នុង​ដែន​ជម្រក​សត្វ​បឹង​ពែរ ក្នុងស្រុក​ជីក្រែង កាលពី​ល្ងាច​ថ្ងៃ​ទី៤ ខែ​ធ្នូ។ អ្នកកាសែត​វ័យ ៦៣ឆ្នាំ រូប​នេះ​ត្រូវ​គ្រាប់​កាំភ្លើង​ច្នៃ ធ្លាយ​ពោះ​ខាង​ឆ្វេង ​របួស​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប។
ប្រពន្ធលោក ឈឿង ឈឹង សង្ស័យ​ថា ជន​សង្ស័យ​អាច​ជា​ជនល្មើស​កាប់​ទន្ទ្រាន​ព្រៃ​ខុសច្បាប់ ហើយ​ករណី​នេះ​អាច​ជា​រឿង​គំនុំ​ព្រោះ​ជនល្មើស​កាប់​ទន្ទ្រាន​ព្រៃឈើ​មិន​សប្បាយ​ចិត្ត​នឹង​ការងារ​របស់​ប្ដី​លោក​ស្រី​នោះ​ឡើយ។
មន្ត្រី​សង្គម​ស៊ីវិល​ចាត់​ទុក​សកម្មភាព​នេះ ជា​ការ​គំរាម​កំហែង​លើ​អ្នក​សារព័ត៌មាន​ ដែល​ក្លាហាន​បក​អាក្រាត​ពី​បទល្មើស​ព្រៃឈើ។

ជនសង្ស័យឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ 40 ឆ្នាំ ទីលំនៅ ភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត​សៀមរាប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាបចាប់ខ្លួន ករណី ប៉ុនប៉ងឃាតកម្ម ដោយប្រើប្រាស់អាវុធកែច្នៃ បាញ់ទៅលើអ្នកសារព័ត៌មាន នៅថ្ងៃ ៥ ធ្នូ ២០២៤ ។

រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងករណីខាងលើនេះអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា កងកម្លាំនគរបាល នៃ អធិការដ្ឋាននគរបាល ស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា និងធ្វើការ ឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពីករណីប៉ុនប៉ងឃាតមនុស្សឃាតដោយចេតនា និងទទួលបានចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល។

រដ្ឋបាលខេត្ត សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងករណីខាងលើនេះអាជ្ញាធរពាក់ព័ន្ធ ក៏ដូចជា កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់ មុខសញ្ញា និងធ្វើការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពីករណីប៉ុនប៉ងមនុស្សឃាត ដោយចេតនា និងទទួលបានចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល។ ក្រោយពីការផ្តល់ ចម្លើយរួចមក ជនសង្ស័យត្រូវបានស្នងការដ្ឋាននគរបាលខេត្ត រៀបចំអនុវត្តនីតិវិធីកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់អ្នកសារព័ត៌មានក៏ដូចជាសាធារណជន ឱ្យបានជ្រាបថា បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានដឹកមកដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បី ធ្វើការសង្គ្រោះបន្ទាន់។ បច្ចុប្បន្ននេះ អ្នកជំងឺកំពុងទទួលការព្យាបាល និងការយកចិត្តទុកដាក់ពីសំណាក់ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×