Friday, May 3, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ក្រុង​ព្រះសីហនុ ប្រើ​ធម៌ក្តៅ​ចំពោះ​អ្នក​យក​ចំណី​ផ្លូវ​សាធារ​ណៈ​ធ្វើ​អាជីវកម្ម​

spot_img

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះសីហនុ បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ នៅតាម​ផ្លូវ​សាធារណៈ ជា​បន្ត​ទៀត ប្រយោជន៍​សំដៅ​រក្សា​សោភ័ណភាព ក្រុង​ទេសចរណ៍ ឲ្យមាន​របៀបរៀបរយថែ​មមួយ​កំរិត​ទៀត​។​

​ត្រង់​ចំណុច​នេះ មន្ត្រី​រដ្ឋបាល​ក្រុង​ព្រះសីហនុ បានឲ្យដឹងថា រហូតមកដល់​ពេលនេះ មន្ត្រី​ជំនាញ​រដ្ឋបាល​ក្រុង និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ បាន​បន្ត​ចុះ​រៀប​សណ្ដាប់ធ្នាប់​ចំណី​ផ្លូវ​សាធារណៈ នៅមុខ​សណ្ឋាគារ និង​កាស៊ីណូ​ខ្សាច់មាស និង​នៅ​ម្តុំ​ឆ្នេ​រអូរ​ឈើទាល​ជាដើម​..​។

​ជា​លទ្ធផល​មន្ត្រីរដ្ឋបាល​ក្រុងព្រះសីហនុ រុះរើ​តូប ឬ​ស្តង់​លក់ដូរ​មួយចំនួន របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​បាន​ស្ទូច​យក​តូប​លក់ដូរ របស់​ជនជាតិ​ចិន​តូចៗ ដែល​ដាក់​ប្រកប​របរ​លក់ដូរ នៅលើ​ចំណី​ផ្លូវ​សាធារណៈ នាំឲ្យ​បាត់បង់​សោភ័ណភា​ពក្រុង​មួយចំនួន​ផង​ដែរ​។​

មន្ត្រី​ជំនាញ​បន្តថា តូប​លក់ដូរ របស់​ជនជាតិ​ចិន​មួយចំនួន ដែល​រដ្ឋបាល​ក្រុង​ព្រះសីហនុ ស្ទូច​ចេញពី​ចំណី​ផ្លូវ​ខាងលើនេះ គឺ​មន្ត្រី​ជំនាញ ធ្លាប់​បាន​ណែនាំ ឬ​ចុះ​អប់រំ​ពួកគេ​ជា​ច្រើនលើក​ច្រើនសារ​មក​ហើយ ប៉ុន្តែ​ជា​ជី​វករ​ជនជាតិ​ចិន​ទាំងនោះ មិន​អនុវត្តន៍​តាម​ការណែនាំ របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ក្រុង​ទេ​។​

ភាព​រឹងទទឹង របស់​អាជីវករ​ជនជាតិ​ចិន​ខាងលើនេះ ទើប​ឈាន​ដល់ រដ្ឋបាល​ក្រុង បានសម្រេច​ស្ទូច​តូប​លក់ដូរ​ទាំងនោះ យក​មក​រក្សាទុក នៅ​សាលាក្រុង​ព្រះសីហនុ​ជា​បណ្តោះអាសន្ន ដើម្បី​ឈាន​ទៅរក​ដំណោះស្រាយ​នៅ​ពេល​ក្រោយ​ទៀត​៕ ដោយ​៖ ដែន សីមា

spot_img
×