Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

spot_img

​ឧត្តរមានជ័យ​ ៖​ ជន​សង្ស័យ​ចំនួន ២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម​នឹង​វត្ថុតាង នៅ​ថ្ងៃ​ទី​២៥​ខែ​សីហា​នេះ ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​សូមបញ្ជាក់​ថា នៅវេលា​ម៉ោង ៨ និង ៤៥​នាទី ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ងួន ទ្ធី​រិទ្ធ មេបញ្ជាការ​ស្រុក បាន​ចុះ​បង្ក្រាប​ករណី​ចែកចាយ​សារធាតុ​ញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ នៅ​ចំណុច​ភូមិ​អូរ​គគី​រលើ ឃុំ​លំ​ទង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​ជនសង្ស័យ​ទាំង​២​នាក់​មាន​ឈ្មោះ ហេង មួង ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ និង​ឈ្មោះ លន សាវឿន ភេទ​ប្រុស អាយុ ៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប រួមទាំង​ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ចំនួន ១១​ថង់​តូច និង ១​ថង់ ទំងន់ ១២៦,៥១​ក្រាម រថយន្ត Lexus RX៣០០ ចំនួន ១​គ្រឿង ទូរស័ព្ទ​ចំនួន ៥​គ្រឿង ប្រាក់​រៀល​ចំនួន ១៥០.០០០​រៀល កាបូបដៃ​ពណ៌​ខ្មៅ​ចំនួន ១ ថង់​ច្រក​គ្រឿងញៀន និង​សម្ភារ​សម្រាប់​សេព​សារធាតុ​ញៀន​មួយចំនួន​។​

​បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​មន្ត្រី​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កំពុង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​ ​ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×