Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​យុវជន​ឥស្លាម​ម្នាក់ ពី​បទ​ហិង្សា កាប់​បង្ក​របួសស្នាមរ​យះ​ក្បាល​គូរ​ទំនាស់ នៅ​ក្រុង​ខេមរភូមិន្ទ​

spot_img

​កោះកុង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង បានឲ្យដឹងថា នគរបាល​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ពី​បទ​ហឹង្សា កាប់​បង្ក​របួសស្នាម កាប់​រយះ​ក្បាល​គូរ​ទំនាស់ ដោយ​ជនសង្ស័យ​បាន​យក​អំបែង​ដប​គប់​ចោល​នៅមុខ​ផ្ទះ​ជនរងគ្រោះ ហើយ​កើត​ជម្លោះ ជនសង្ស័យ​ទាញ​កាំបិតប៉័ងតោ​ង កាប់​ជនរងគ្រោះ​រយះ​ក្បាល ។ ករណី​នេះ​កើតឡើង នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​២៤​ខែ​សីហា នៅ​ចំណុច​ភូមិ ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ​។​

​ប្រភព​ដដែល បានឲ្យដឹងថា មាន​ករណី​ហឹង្សា​កាប់​បង្ក​របួសស្នាម កើតឡើង ១ ករណី បង្កឡើង​ដោយ​ឈ្មោះ រ៉ូន ឌុល ឡោះ ភេទ​ប្រុស អាយុ​២៨ ឆ្នាំ ជនជាតិ ខ្មែរ​ឥស្លាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ ទី​កន្លែង​កើតហេតុ បាន​យក​កាំបិត​តាំង​តោ កាប់​ទៅលើ ជនរងគ្រោះ​ឈ្មោះ ហ្វើត អ៊ូ​ម៉ើត ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ ខ្មែរ​ឥស្លាម មុខរប​លក់ដូរ មាន​ទីលំនៅ ទី​កន្លែង​កើតហេតុ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ត្រង់​ក្បាល ។​

​មូលហេតុ ដំបូង ជនសង្ស័យ បាន​យក​អំបែង​ដប គប់​ចោល​នៅមុខ​ផ្ទះ របស់​ជនរងគ្រោះ រួច​ខ្លួន​ក៏​បាន​ស្តីបន្ទោស​ឲ្យ ។ ក្រោយមក ជនសង្ស័យ​រូបនេះ ក៏​ដើរ​ទៅ​បាត់​មួយ​សន្ទុះ ក៏​ឃើញ​កាន់​កាំបិតប៉័ងតោ សំដៅ​មករក​ជនរងគ្រោះ រួច​កាប់​មួយ​កាំបិត​ត្រង់​ក្បាល​តែ​ម្តង ។​
​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ​ដោយ​៖​កូឡាប​

spot_img
×