Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​ទើប​ទិញ BMW មួយគ្រឿង រួច​សាកល្បង​បើក​លេង មានអី បុក​កន្លែង​លក់​ខ្ទេចខ្ទី​ (មានវីដេអូ)

spot_img

​ស្ត្រី​ម្នាក់​បាន​ទិញ​ឡាន​ទំនើប​ម៉ាក BMW មួយ​គ្រៀង ហើយ​សាកល្បង​បើក​លេង មានអី ស្ត្រី​រូប​នោះ​ ​បើក​បុក​ទម្លុះ​កន្លែង​លក់​ឡាន​ខ្ទី​ខ្ទី​។ ហេតុការណ៍​នេះ កើតឡើង​នៅក្នុង​ទីក្រុង Guangzhou ខេត្ត Guangdon ប្រទេស​ចិន​។​

​បើ​តាម​កាមេរ៉ា​សុវត្ថិភាព បានបង្ហាញ​ថា ស្ត្រី​រូបនោះ​បាន​បើក​ឡាន​បុក​ទ្វារ​កញ្ចក់​កន្លែង​លក់​ឡាន រួច​បន្ត​មក​បុក​កន្លែង​គិតលុយ រហូត​ដល់​បុក​ជញ្ជាំង​ទើប​រថយន្ត​ឈប់​។​

​គេ​មិន​ទាន់​ដឹង​ច្បាស់​ទេ​ថា តើ​ការ​ធ្វេស​ប្រហែង​របស់គាត់ បណ្តាលឲ្យ​មាន​ការខូច​ខាត​អស់​តម្លៃ​​ប៉ុន្មាន​ទេ​ដល់​កន្លែងកើតហេតុណ៍ ដោយ​គេ​គ្រាន់តែ​ដឹងថា ឡាន​ម៉ាក BMW X1 ដែល​នាង​ទិញ​នោះ​​មានតម្លៃ​ចន្លោះ ៤១.០០០ ទៅ ៦២.០០០​ដុល្លា​អា​មេ​រិច នៅក្នុង​ប្រទេស​ចិន​។​

​ក្រោយពេល​កើតហេតុណ៍ ស្ត្រី​រូបនោះ​បាន​ទទួលស្គាល់ថា គាត់​បាន​ជាន់​ហ្គ័​រ​ដោយ​ចៃដន្យ ជំនួស​ឲ្យ​ជាន់​ប្រាំង​។ ទោះយ៉ាងណា វា​ជា​ការ​សំណាង​ដែរ​ដោយ​មិន​មាន​នរណា​ម្នាក់​មានរ​បួស​ឡើយ​៕ សុភ័ក្ត្រ

 

​ប្រភព​៖ Nextshark​

spot_img
×