ខេត្តកណ្តាល ៖ នៅថ្ងៃទី ១០ ខែធ្នូឆ្នាំ២០២៤ រដ្ឋបាលខេត្តកណ្តាល បានចេញលិខិតជម្រាបមកលោក ស្រី ចន្ទ
ទីលំនៅផ្ទះលេខ១៧ ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ស្តីពីសំណើសុំផ្អាកកិច្ចប្រជុំពិភាក្សាដោះស្រាយទំនាស់រវាង ស្រី ចន្ធូ និងលោកឧកញ៉ា ស្រី សុធា នៅរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។
យោង: លិខិតស្នើសុំ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ឈ្មោះ ស្រី ចន្ទ។
តបតាមកម្មវត្ថុ និងយោងខាងលើឯកឧត្តមគួច ចំរើន អភិបាលខេត្តកណ្តាល សូមជម្រាបជូនលោក ស្រី ចន្ធូ ជ្រាបថា រដ្ឋបាលខេត្ត ឯកភាពតាមការស្នើសុំរបស់លោក ស្តីពីសំណើសុំផ្អាកកិច្ចប្រជុំពិភាក្សាដោះស្រាយទំនាស់រវាងលោក ស្រី ចន្ទ និងលោកឧកញ៉ា ស្រី សុធា នៅរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរង់ចាំលទ្ធផល នៃការពិនិត្យ និងចាត់ការលើសំណុំរឿងរដ្ឋប្បវេណីនៅស្ថាប័នតុលាការ តែសុំឱ្យបញ្ឈប់សកម្មភាពបង្កទំនាស់នានាលើទីតាំងដី និងជំរុញការដោះស្រាយដីឡូតិ៍ជូនអតិថិជនឱ្យបានឆាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



