Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាហាវ​មែន​កូនក្រមុំ​នេះ ហ៊ាន​ព្រលះ​ឪ​ក្មេក​កណ្តាលហ្វូងមនុស្ស ថែមទាំងទាមទារលុបចោលមង្គលការ ព្រោះមូលហេតុបែបនេះ សោះ! (វីដេអូ)

spot_img

ថ្មីៗនេះលើបណ្តាញសង្គមចិនបានចែករំលែក វីដេអូមួយ បង្ហាញឲ្យឃើញ “កូនក្រមុំមុខលុយ” ម្នាក់បានស្រែកឡូឡា ទាមទារលុបមង្គលការចោល ព្រោះតែឪពុកក្មេក មិនរក្សា… ពាក្យសន្យា ហើយដាក់លុយក្នុងស្រោមសំបុត្រ… តិចពេក ។​

តាម​ប្រពៃណី​ចិន បន្ទាប់ពី​ទទួល​ពែងតែ​ពី​កូនក្រមុំ កូន​ក​ម្លោះ ឪពុក​ម្តាយក្មេក​ទាំងសងខាង និង​ឲ្យ​លុយ​ធីប​ជាការ​ជូនពរ ។ ក្នុង​ស្រោមសំបុត្រ​អាច​ជា​មាស កម្មសិទ្ធិ​ដីធ្លី ផ្ទះ ឬ​លុយ​សុទ្ធ ។​ល​។​

​ក្នុង​មង្គលការ​ខាងក្រោម​នេះ ពេល​កូនក្រមុំ​ទទួលយក​ស្រោមសំបុត្រ​ពី​ឪពុកក្មេក​រួច ក៏​មាន​អាកប្បកិរិយា​ចម្លែក ។ នាង​បាន​បើក​មើល​ភ្លាម ហើយ​ធ្វើ​មុខ​ស្ងួត ព្រោះ​តែ​ចំនួន​លុយ​ខុស​ពី​ការ … សន្យា ។​

​កូនក្រមុំ​ទទួល​ស្រោមសំបុត្រ​រួច​បើក​មើល​ភ្លាម ។​

​ក្រោយមក​ទើប​ដឹងថា បុរស​ជា​ឪពុក​បាន​សន្យា​ឲ្យ​កូនក្រមុំ ១០.០០១ យាន់ (​ប្រមាណ​១៥០០ USD) ។ លុយ​នេះ​វា​ពុំ​ច្រើន​ទេ តែ​មានន័យ​ថា​ក្នុង​ចំណោម​មនុស្ស ១០.០០០​នាក់ ទើប​រក​បាន​… ម្នាក់​ដែល​ល្អ ។ ប៉ុន្តែ​ពេល​បើក​ស្រោមសំបុត្រ​ឃើញតែ ១.០០១ យាន់ (​ប្រមាណ ១៥០ USD) ទើប​ធ្វើឲ្យ​នាង​ផ្ទុះ​កំហឹង ។ នារី​មុខលុយ​បាន​គ្រវែង​ស្រោមសំបុត្រ ហើយ​ស្រែក​ខ្លាំងៗ​ថា ៖ “​ខ្ញុំ​នឹង​មិន​រៀបការ​ទៀត​ទេ​!” ។​

​អ្នក​មាន​វត្តមាន​នៅ​ទីនោះ សុទ្ធសឹង​ស្រឡាំងកាំង ។ កូនម្លោះ​បង្ហាញភាព​អស់សង្ឃឹម ហើយ​ខឹង រីឯ​បុរស​ជា​ឪពុក​ពិតជា “​កប់​យោបល់​” ។​

​កូនក្រមុំ​មុខលុយ​បោះ​ស្រោមសំបុត្រ​ចោល ហើយ​ទាមទារ​លុប​មង្គលការ ។​

​ទោះបី​ពុំ​ដឹង​លទ្ធផល​ចុងក្រោយ​យ៉ាង​ណា តែ​ប្រាកដ​ណាស់​ទង្វើ​បែប​នេះ វា​ពុំ​មាន​សិរី​សួស្តី​សម្រាប់​គ្រួសារ​មួយ​ថ្ងៃ​អនាគត​ឡើយ ៕ ចន្ទ្រា​

spot_img
×