Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របាយការណ៍ថ្មីរបស់ធនាគារពិភពលោកផ្តល់អនុសាសន៍ឱ្យធ្វើកំណែទម្រង់ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចនៅកម្ពុជា

ភ្នំពេញ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤៖ សកម្មភាពសេដ្ឋកិច្ចនៅប្រទេសកម្ពុជាមានស្ថិរភាពក្នុងឆ្នាំ ២០២៤ ដោយសារតម្រូវការខាងក្រៅជួយជំរុញឱ្យការនាំចេញស្ទុះងើបឡើងវិញ បើទោះបីជាវិស័យ ផ្សេងៗមានដំណើរការមិនរលូនក៏ដោយ។

យោងតាមរបាយការណ៍របស់ធនាគារពិភពស្តីពី បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា៖ ពីការស្ទុះងើបសេដ្ឋ កិច្ចឡើងវិញឆ្ពោះទៅរកភាពធន់ “ការប្រែក្លាយទេសចរណ៍និងពាណិជ្ជកម្មឱ្យទៅជាកត្តាជំរុញ កំណើនសេដ្ឋកិច្ច” ដែលចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា កំណើនសេដ្ឋកិច្ច ត្រូវបានព្យាករថានឹងកើនឡើងដល់ ៥,៣ភាគរយនៅឆ្នាំនេះ ពីអត្រាកំណើន ៥ភាគរយនៅឆ្នាំ ២០២៣ ដែលត្រូវបានជំរុញភាគច្រើនដោយពាណិជ្ជកម្ម។ ការកើនឡើងផ្នែកនាំចេញកម្មន្តសាល ជាពិសេសសម្លៀកបំពាក់ ទំនិញធ្វើដំណើរដូចជា វ៉ាលី កាបូបនិងកាបូបដៃ និងស្បែកជើង រួម ជាមួយនឹងការស្ទុះងើបឡើងវិញបន្តិចនៃវិស័យទេសចរណ៍និងការបន្តកើនឡើងការវិនិយោគទុន បរទេស បានជួយទ្រទ្រង់ដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ច។

លោកស្រី Tania Meyer ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា មាន ប្រសាសន៍ថា៖ «កម្ពុជាអាចបន្តជំរុញកំណើនថែមទៀតដោយការធ្វើពិពិធកម្មពាណិជ្ជកម្មនិងការ បង្កើនផលិតភាពរបស់ខ្លួន។ ការវិនិយោគលើទុនមនុស្ស ពិសេសលើវិស័យអប់រំ និងការកែទម្រង់ ស៊ីជំរៅដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនឹងអាចជាគន្លឹះមួយដើម្បីឱ្យមានការចូលរួមពីវិស័យឯក ជនក្នុងការបង្កើតការងារបន្ថែមនិងប្រកបដោយជំនាញ»។

ចំនួនភ្ញៀវទេសចរអន្តរជាតិបានបន្តកើនឡើងដល់កម្រិតមុនកើតមានជំងឺរាត្បាតកូវីដ-១៩។ ប៉ុន្តែ ការចំណាយរបស់ភ្ញៀវទេសចរនៅមានកម្រិតទាបជាងខ្លាំងធៀបនឹងការចំណាយកាលពីឆ្នាំ២០១៩ ដោយសារភ្ញៀវទេសចរដែលមកពីប្រទេសចំណាយខ្ពស់មានតិចជាងមុន។ ក្នុងពេលជាមួយគ្នានេះ ការថមថយតារាងតុល្យការរបស់ធនាគារ និងការកើនឡើងបំណុលគ្រួសារ បង្ហាញពីការធ្លាក់ចុះការ ប្រើប្រាស់ក្នុងស្រុក។

សូចនាករទាំងនេះបង្ហាញពីតម្រូវការឱ្យមានការបន្តការកែលម្អការគ្រប់គ្រងសារពើពន្ធជាមួយនឹង កំណែទម្រង់ផ្សេងៗ ដែលជំរុញការកៀរគរប្រាក់ចំណូលក្នុងស្រុកជាអាទិភាពកំពូលដើម្បីគាំទ្រដល់ ការចំណាយសង្គមនិងការវិនិយោគសាធារណៈ។ របាយការណ៍ដដែលនេះក៏បានផ្តល់អនុសាសន៍ផងដែរអំពីការផ្លាស់ប្តូរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកគំរូកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព ជាងមុន តាមរយៈការធ្វើពិពិធកម្មការនាំចេញទំនិញរបស់ខ្លួន ជាពិសេសផលិតផលកម្មន្តសាល និងផលិតលកសិកម្មកែច្នៃ និងសេវាកម្ម ជាពិសេសសេវាកម្មធ្វើដំណើរនិងបដិសណ្ឋារកិច្ច ដើម្បី ជៀសវាងការថមថយសេដ្ឋកិច្ច។

អត្ថបទផ្តោតពិសេសមួយទៀតរបស់ធនាគារពិភពលោក បង្ហាញពីរបៀបដែលប្រទេសកម្ពុជាបង្កើន ផលិតភាពដើម្បីរក្សានិរន្តរភាពកំណើនសេដ្ឋកិច្ច និងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងប្រែ ក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ អនុសាសន៍ទាំងនេះរួមមានទាំងការព ន្លឿនការផ្លាស់ប្តូរដែលមានលក្ខណៈជាប្រព័ន្ធ ការលើកកម្ពស់ទំនើបភាវូបនីយកម្មនិងឌីជីថល និង ការដោះស្រាយបញ្ហាប្រឈមបរិស្ថានសំខាន់ៗរបស់អាជីវកម្ម៕ រក្សាសិទ្ធដោយ៖សុទ្ធលី