Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-កូរ៉េ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-កូរ៉េ ដែលប្រព្រឹត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្មនៅមជ្ឈមណ្ឌល ភីអេច ហ្រ្គេនហល បុរី ប៉េងហួត បឹងស្នោ។ វេទិកានេះជាកម្មវិធីអមនៃ “ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា( CET )” រៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងការធ្វើពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ តាមរយៈការជំរុញភាពជាដៃគូពាណិជ្ជកម្មជាយុទ្ធសាស្រ្ត និងលើកកម្ពស់សក្ដានុពលវិនិយោគរបស់កម្ពុជា។

មានមតិក្នុងពិធីដ៏អធិកអធមនេះ ឯកឧត្តមអគ្គលេខាធិការរងបានថ្លែងអំណរគុណជូនចំពោះ ក្រសួងពាណិជ្ជកម្ម និងក្រុមការងារដែលបានសហការរៀបចំវេទិកាធុរកិច្ចកម្ពុជា-កូរ៉េសំដៅធ្វើសន្ធានកម្មរវាងវិនិយោគិនក្នុងស្រុក និងវិនិយោគិនកូរ៉េ។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូនអ្នកចូលរួមអំពីលក្ខណៈអំណោយផលនៃព្រះរាជាណាចក្រកម្ពុជាដល់ការវិនិយោគលើគ្រប់វិស័យរួមមានស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច, ទីតាំងយុទ្ធសាស្រ្ត, កម្លាំងពលកម្មវ័យក្មេងប្រកបដោយផលិតភាព, អត្ថិភាពនៃរាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ធុរកិច្ច
និងរបបវិនិយោគដែលមានភាពអនុគ្រោះដល់ការធ្វើធុរកិច្ចតាមរយៈការផ្តល់កិច្ចសម្រួលវិនិយោគ, កញ្ចប់លើកទឹកចិត្តឆ្លាតវៃ និងការថែទាំវិនិយោគប្រកបដោយភាពកក់ក្តៅ។ ជាកិច្ចបញ្ចប់ ឯកឧត្តមបានបង្ហាញជំនឿចិត្តថា វិនិយោគិន
ដែលមានវត្តមានក្នុងកម្មវិធីនេះនឹងស្វែងរកកាលានុវត្តភាពធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជាក្រោមរូបភាពភាគហ៊ុនិក ឬដោយផ្ទាល់នាពេលដ៏ខ្លីខាងមុខ៕ រក្សាសិទ្ធដោយ៖សុទ្ធលី