Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​ទូក​ដឹក​ភ្ញៀវទេសចរ នៅ​ខេត្ត​ព្រះសីហនុ សំណាងល្អ​គ្មាន​មនុស្ស​ស្លាប់​

spot_img

​​ខេត្ត​ព្រះសីហនុ​៖ សមត្ថកិច្ច​នគរបាល ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មាន​ទូក​ដឹក​អ្នកទេសចរ​១​គ្រឿង ឈ្មោះ​សាន់​ធួរ បាន​ឆេះ​ភ្លើង និង​មិន​អាចជួយ​ពន្លត់​បានទេ ចាប់តាំងពី​វេលា​ម៉ោង​៤​ទៀបភ្លឺ រហូតមកដល់​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨ នៅ​ផែ​តា​ហាវ ទំនប់រលក ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​។​

​សមត្ថកិច្ច​បន្តថា ហេតុការណ៍​នេះ​បណ្តាលមកពី​ឆ្លង​ចរន្ត​ភ្លើង​ក្នុង​ទូក​។​

​សមត្ថកិច្ច​នគរបាល បាន​ឲ្យ​ដឹង​ទៀតថា ទូក​ដែល​ឆេះ​ខាងលើនេះ មាន​បណ្តោយ ២២​ម៉ែត្រ និង​ទទឹង​ជាង​៧​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ រ៉ូបឺត ហាយ​ដុក​ចិត ភេទ​ប្រុស​អាយុ ៥០​ឆ្នាំ​ជនជាតិ​អាល្លឺម៉ង់​​ស្នាក់នៅ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​(​ម្តុំ​ដុន​បូ​ស្កូ​)​។​

​មន្ត្រីនគរបាល​បញ្ជាក់​ថា ទូក​ទេសចរ​ខាងលើ ត្រូវ​ឆេះ​ខូចខាត​ទាំងស្រុង ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​ឝ្រោះ​ថ្នាក់​ដល់​មនុស្ស និង​ឆ្លង​រាលដាល​ដល់​ទ្រព្យសម្បត្តិ​អ្នកដទៃ​នោះទេ​៕ ដោយ​៖ ដែន សីមា​

spot_img
×