Wednesday, March 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សណ្ឋាគារ​ Shangri-La Phnom Penh ចាប់ផ្ដើមបើកដំណើរការនៅចំកណ្ដាលរាជធានីនៃប្រទេស​កម្ពុជា

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ – សណ្ឋាគារថ្មី Shangri-La Phnom Penh ដែលគួរឱ្យទាក់ទាញនៅមាត់ទន្លេ បើកដំណើរការសាកល្បងកាលពីម្សិលមិញ។ ការបើកដំណើរការនេះផងដែរ គឺជាសណ្ឋាគារទីមួយរបស់ក្រុមហ៊ុន Shangri-La Group នៅក្នុងប្រទេសកម្ពុជា។ សណ្ឋាគារនេះនឹងដាក់សម្ពោធស្វាគមន៍ភ្ញៀវជាផ្លូវការចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ជាមួយនឹងបដិសណ្ឋារកិច្ចបែបអាស៊ី ជាមួយនឹងបន្ទប់ទទួលភ្ញៀវ និងជម្រើសទទួលទានអាហារជាច្រើនមុខ។

សណ្ឋាគារ Shangri-La Phnom Penh នេះស្ថិតនៅតំបន់កោះពេជ្រដែលជាតំបន់មានសក្តានុពល មានភាពរស់រវើក ហើយជាផ្នែកមួយនៃសំណង់ស្ថាបត្យកម្មដែលមានកម្ពស់ខ្ពស់ជាងគេនៅក្នុងរាជធានីភ្នំពេញ និងនៅក្នុងចង្កោមសំណង់អគារបីជាប់គ្នា ជាមួយនឹងកម្ពស់កប់ពពកដល់ទៅ២២៨ ម៉ែត្រ។ សណ្ឋាគារនេះ នឹងក្លាយជាកត្តាជំរុញដ៏សំខាន់មួយនៃកំណើនទេសចរណ៍ និងធុរៈកិច្ចនៃរាជធានីភ្នំពេញ ដោយបង្កើនការទាក់ទាញពីភ្ញៀវជាតិ អន្តរជាតិ និងអ្នកជំនួញក្នុងស្រុកផងដែរ។

សោភ័ណភាពនៃការរចនាផ្ទៃក្នុងរបស់សណ្ឋាគារនេះ មានការលាយបញ្ចូលនៃសិល្បៈជាច្រើន ដូចជាក្បាច់ Art Deco ក្បាច់ Neo-Classical និងក្បាច់វប្បធម៍ខ្មែរ និងរក្សាទុកនូវរចនាបថអត្តសញ្ញាណ Shangri-La និងបែបបេតិកភណ្ឌអាស៊ី។ ភ្ញៀវដែលស្នាក់នៅក្នុងបន្ទប់ទាំង៣០៣ នឹងរីករាយជាមួយទេសភាពដ៏អស្ចារ្យមិនអាចប្រៀបផ្ទឹមបាននៃចំណុចប្រសព្វរវាងទន្លេសាប និងទន្លេបាសាក់ ដែលជាផ្នែកនៃទន្លេមេគង្គ។ ការរចនាបន្ទប់នីមួយៗផ្ដោតលើ ក្បាច់រចនាផ្តល់អារម្មណ៍កក់ក្តៅ ការប្រើថ្មធម្មជាតិ និងពន្លឺថ្ងៃធម្មជាតិជាមួយបង្អួចដ៏ធំមានកម្ពស់ចាប់ពីរនាបរហូតដល់ដំបូល ដើម្បីផ្តល់នូវផាសុកភាពជូនភ្ញៀវនៅគ្រប់ជ្រុងនៃបន្ទប់ស្នាក់នៅក្នុងការសម្រាកលំហែរកាយនៅសណ្ឋាគារ Shangri-La Phnom Penh។

ភ្ញៀវក៏នឹងទទួលបានបទពិសោធន៍ទទួលទានអាហារនៅសណ្ឋាគារ Shangri-La Phnom Penh ដែលឆ្លុះបញ្ចាំងពីបេតិកភណ្ឌក្នុងស្រុកដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ជាមួយនឹងគ្រឿងផ្សំស្រស់ៗក្នុងស្រុក។ ភោជនីយដ្ឋាន Kommune Dining & Social Space នឹងផ្តល់ជូនភ្ញៀវនូវឱកាសសាកល្បងរសជាតិម្ហូបអាហារខ្មែរពិតៗ ជាមួយនឹងមុខម្ហូបដែលមានប្រជាប្រិយភាពដូចជា ឡុកឡក់សាច់គោ និងអាម៉ុកត្រី ដើម្បីជួយដល់សេដ្ឋកិច្ចកសិកម្មក្នុងស្រុក ថែមទាំងផ្តល់នូវបទពិសោធន៍នៃការទទួលទានអាហារនៅភោជនីយដ្ឋានដ៏សម្បូរបែប។ សណ្ឋាគារ Shangri-La Phnom Penh ក៏មានផ្ដល់ជម្រើសអាហារក្នុងស្រុកជាច្រើនមុខ នេះបញ្ចាក់ពីកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជាលើផ្នែកអាហារផងដែរ។ Shangri-La Phnom Penh ក៏ផ្តល់ជូននូវជម្រើសអាហារដ៏ល្បីរបស់ Shangri-La Group បន្ថែមពីលើទៀតនោះគឺ Shang Palace ដែលផ្តល់ជូននូវមុខម្ហូបចិនដូចជា ទាប៉េកាំង និងស្កាយបារ Altitude ដែលផ្តល់បរិយាកាសរស់រវើកដូចជាការគយគន់ទេសភាពថ្ងៃលិច ទទួលទានស្រាក្រឡុក និងអាហារសម្រន់នឹងបើកដំណើរការក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៥ តទៅ។

សណ្ឋាគារ Shangri-La Phnom Penh ក៏មានបំពាក់ដោយគ្រឿងបរិក្ខារជាច្រើនដើម្បីបំពេញតម្រូវការជូនភ្ញៀវមិនថាជារូបភាពដំណើរបែបកម្សាន្ត ឬជំនួញ។ ជាមួយនឹងសាលប្រជុំដ៏ធំបំផុតនៃទីក្រុងភ្នំពេញ សណ្ឋាគារនេះត្រូវបានរំពឹងទុកថានឹងក្លាយជាទីកន្លែងដ៏ស័ក្តិសមមួយសម្រាប់ព្រឹត្តិការណ៍សំខាន់ៗដូចជា សន្និសីទ និងការជួបជុំសង្គម ដែលនឹងរួមចំណែកដល់ការរីកចម្រើននៃវិស័យទេសចរណ៍នៅប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ភ្ញៀវក៏ទទួលបានការសម្រាកលំហែកាយ និងមានផាសុកភាពខ្ពស់ជាមួយអាងហែលទឹក និងស្ប៉ា។ គ្រឿងបរិក្ខារទាំងនេះនឹងបើកដំណើរនៅក្នុងពេលឆាប់ៗនេះ។

លោក អូឌី អូដាយ៉ាផាន (Ody Odayappan) នាយកគ្រប់គ្រងទូទៅ Shangri-La Phnom Penh បានថ្លែងថា៖ «ថ្ងៃនេះ យើងមានសេចក្តីសោមនស្សរីករាយក្នុងការបើកដំណើរការសាកល្បង សណ្ឋាគារ​ Shanghai-La Phnom Penh ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយឆ្លុះបញ្ចាំងពីការរីកលូតលាស់របស់ទីក្រុង និងតម្រូវការនូវវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។ សណ្ឋាគារនេះ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការលាយបញ្ចូលគ្នានូវភាពទាន់សម័យជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនៃប្រទេសកម្ពុជា។ យើងមិនត្រឹមតែផ្តល់ជូននូវការស្នាក់នៅក្បែរមាត់ទន្លេប៉ុណ្ណោះទេ ប៉ុន្តែយើងផ្តល់បទពិសោធន៍ជូនភ្ញៀវរបស់យើងនូវការរស់នៅបែបខ្មែរនៅក្នុងទីក្រុងដ៏រស់រវើកនេះ នេះគឺជា​តម្លៃស្នូលដែលសណ្ឋាគារ Shangri-La ទទួលបានកេរ្តិ៍ឈ្មោះលើបដិសណ្ឋារកិច្ចបែបអាស៊ី។ ការសម្លឹងទៅកាន់ឆ្នាំ២០២៥ របស់យើងគឺ ដូចដែលយើងរំពឹងថា នឹងការបើកសម្ពោធពេញលេញរបស់យើងនៅឆ្នាំ២០២៥ យើងមានការរំភើបចិត្តក្នុងការចូលរួមចំណែកដល់វិស័យទេសចរណ៍ អាជីវកម្ម និងការអភិវឌ្ឍវប្បធម៌បន្តរបស់រាជធានីភ្នំពេញ ខណៈដែលការខិតខំប្រឹងប្រែងរបស់យើងធ្វើសមាហរណកម្មក្នុងសហគមន៍។

ជាផ្នែកមួយនៃការបើកដំណាក់កាលទី១ ចាប់ពី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវអាចចាប់ផ្តើមកក់ទុកដើម្បីចូលស្នាក់នៅបាន។ ភ្ញៀវក៏អាចរីករាយនឹងការទទួលទានអាហារនៅក្នុងភោជនីយដ្ឋាន Kommune Dining & Social Space, Mekong Lounge និង Atelier ជាដើម។

ឥឡូវនេះ សណ្ឋាគារ ShangriLa Phnom Penh បើកទទួលកក់បន្ទប់ និងភោជនីយដ្ឋានហើយ។ សូមចូលទៅកាន់គេហទំព័រ https :// www.shangrila.com/en/phnompenh/shangrila/ ឬទាក់ទង (855)​23​ 913 888សម្រាប់ព័ត៌មានបន្ថែម។

Photos and videos can be accessed here

For more information about Shangri-La Hotel Phnom Penh or to book a stay, please visit https://www.shangri-la.com/en/phnompenh/shangrila/ or contact the communications team:

Media Contacts:

Pisen Sou
pisen@eracommunications.com
+855 17 719 346

Jake Mean
jake@eracommunications.com
+855 78 342 788

អំពី Shangri-La

Shangri-La ដែលជាម៉ាកយីហោដ៏ល្បីនៃ Shangrila Group ដោយមានតម្លៃស្នូលលើការផ្តល់បទពិសោធន៍បដិសណ្ឋារកិច្ចអាស៊ីដ៏ល្អឯក។ តាមរយៈការរចនាប្រកបដោយភាពច្នៃប្រឌិត និងធម្មជាតិ ការធ្វើម្ហូបជាមួយនឹងបទពិសោធន៍វប្បធម៌ចម្រុះ និងសេវាកម្មដែលផ្តោតលើអតិថិជនយ៉ាងហ្មត់ចត់ ភ្ញៀវនឹងទទួលបានការចង់ចាំដ៏ល្អបន្ទាប់ពីការស្នាក់នៅជាមួយ Shangri-La ។

សព្វថ្ងៃនេះ ម៉ាកយីហោនេះមានសណ្ឋាគារ និងរីសតជាង 90 នៅទូទាំងពិភពលោក រួមមាន ប្រទេសអូស្ត្រាលី កាណាដា ចិនដីគោក ហុងកុង និងតៃវ៉ាន់ ហ្វីជី បារាំង ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន ម៉ាឡេស៊ី ម៉ូរីស ម៉ុងហ្គោលី មីយ៉ាន់ម៉ា ហ្វីលីពីន អារ៉ាប៊ីសាអូឌីត ស្រីលង្កា អូម៉ង់ ថៃ តួកគី អារ៉ាប់រួម និងចក្រភពអង់គ្លេស។

អំពី Shangri-La Circle:

ផ្តោយលើគោលការណ៍​ជីវិតដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងឱកាសគ្មានដែនកំណត់ Shangri-La Circle ផ្តល់​វេទិកានៃការធ្វើដំណើរបែបអាស៊ីនៅក្នុងសម័យទំនើប ជាមួយនឹងអត្ថប្រយោជន៍ជាច្រើនដល់សមាជិក​នៅគ្រប់ដំណើររបស់ពួកគេ​ជាមួយសណ្ឋាគារ Shangri-La ជាង១០០កន្លែង ដូចជា Kerry, JEN by Shangri-La និង Traders នៅជុំវិញពិភពលោក។ លើសពីនេះក៏មានភោជនីយដ្ឋាន កន្លែងហាត់ប្រាណ និងស្ប៉ា និងបទពិសោធន៍លក្ខណៈគ្រួសារ។ ស្វែងរកព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ទាំងនេះ នៅទីនេះ។

ដើម្បីចុះឈ្មោះក្លាយជាសមាជិក និងទទួលបានព័ត៌មានថ្មីៗស្តីពីការផ្សព្វផ្សាយ និងសេចក្តីជូនដំណឹងពី Shangri-La Circle សូមចូលទៅកាន់ www.shangri-la.com/shangrilacircle និងនៅតាមបណ្តាញសង្គម Instagram, Facebook, Weibo និង WeChat ឬទាញយក កម្មវិធី Shangri-La លើទូរស័ព្ទដៃ។

Shangri-La Phnom Penh Debuts in the Heart of Cambodia’s Capital

Phnom Penh, Cambodia – 16 December 2024 – Shangri-La Phnom Penh, a highly anticipated newwaterfront landmark soft opens yesterday, marking the Shangri-La Group’s debut in Cambodia. The hotel is set to officially welcome guests from 28 December 2024 with its signature Asian hospitality and a select number of guest rooms and dining options.

Strategically situated in one of Phnom Penh’s most vibrant neighbourhoods, Koh Pich, Shangri-La Phnom Penh is part of one of the tallest and most striking tri-tower architectural structures in the capital, soaring 228 metres into the sky. The development will be one of the key drivers of Phnom Penh’s tourism and business growth, enhancing the city’s appeal to both international visitors and local business professionals.

The hotel’s interior design aesthetics is a harmonious blend of Art Deco, Neo-Classical, and Khmer cultural elements, while remaining true to Shangri-La’s timeless style and Asian heritage. Guests residing in the 303 rooms and suites will enjoy unparalleled panoramic views of the confluence of the Mekong, Tonle Sap, and Tonle Bassac rivers. The room interiors feature warm wood accents, natural stones, and abundant natural daylight from the floor-to-ceiling windows breathe life into every corner, evoking a sense of serenity as guests unwind and recharge in their waterfront sanctuary.

Culinary experiences at Shangri-La Phnom Penh will highlight Cambodia’s rich local heritage, with a focus on fresh, locally sourced ingredients. Kommune Dining & Social Space will offer guests a chance to sample authentic Khmer flavours with classic dishes like Beef Lok Lak and Fish Amok, supporting the local agricultural economy while providing an immersive dining experience. The hotel also features a range of dining options contributing to the nation’s growing reputation as a culinary destination. These include the Shangri-La Group’s signature Chinese restaurant Shang Palace, which will serve authentic Chinese cuisine including the signature Peking Duck, and the Altitude rooftop bar, a lively space offering stunning sunset views, cocktails, and light bites – both due to open in 2025.

Shangri-La Phnom Penh is also equipped with an array of facilities designed to cater to the needs of both leisure and business visitors. With one of the city’s largest ballrooms, the hotel is positioned as a premier venue for major events, conferences, and social gatherings, contributing to the growth of Cambodia’s business tourism industry. The infinity pool and spa wellness centre will provide guests a haven for relaxation and well-being. These facilities and amenities will progressively open in the months ahead.

Ody Odayappan, General Manager, Shangri-La Phnom Penh comments: “We are delighted to mark the soft opening of Shangri-La Phnom Penh, a milestone that reflects both the city’s dynamic growth and Cambodia’s growing tourism sector. This hotel is a testament to our commitment to blending modern sophistication with the rich cultural heritage of Cambodia. We aim to offer not just a comfortable waterfront sanctuary but a true experience that immerses our guests in the unique Khmer spirit of this vibrant city and the heartfelt Asian hospitality Shangri-La is known for. As we look ahead to our full opening in 2025, we are excited to contribute to Phnom Penh’s tourism, business, and cultural development while continuing our efforts integrate into the local community.”

As part of the phase one opening from 28 December 2024, a select number of guest rooms will be available for booking. Guests can also enjoy dining in Kommune Dining & Social Space, Mekong Lounge and The Atelier.

Shangri-La Phnom Penh is now open for room bookings and restaurant reservations. Please visit https://www.shangri-la.com/en/phnompenh/shangrila/ or contact (855) 23 913 888 for more information.


 -ENDS-

Photos and videos can be accessed here

For more information about Shangri-La Hotel Phnom Penh or to book a stay, please visit https://www.shangri-la.com/en/phnompenh/shangrila/ or contact the communications team:

Media Contacts:

Pisen Sou
pisen@eracommunications.com
+855 17 719 346

Jake Mean
jake@eracommunications.com
+855 78 342 788

About Shangri-La:

Shangri-La, an iconic flagship brand of the Shangri-La Group, puts heartfelt service at the core of its distinctive Asian hospitality experience. Through imaginative and nature-inspired design, delightful culinary and cultural experiences, and its authentic and thoughtful service, the brand enables guests to realise their own moments of Shangri-La.

Today, the brand experience is brought to life in over 90 deluxe hotels and resorts at destinations around the world, including Australia, Canada, Mainland China, Hong Kong SAR and Taiwan, Fiji, France, India, Indonesia, Japan, Malaysia, Mauritius, Mongolia, Myanmar, Philippines, Saudi Arabia, Singapore, Sri Lanka, Sultanate of Oman, Thailand, Turkey, the United Arab Emirates and the United Kingdom.

About Shangri-La Circle:

Built on the idea that life is meant to be fun, limitless, and full of possibilities, Shangri-La Circle is a contemporary Asian travel lifestyle platform offering members a world of enhanced benefits at every point of their journey at over 100 Shangri-La, Kerry, JEN by Shangri-La, and Traders properties worldwide, along with the Group’s portfolio of restaurants, wellness facilities, and family experiences. Details of these benefits can be found here.

To enrol as a member and stay up to date with the latest Shangri-La Circle announcements and offers, visit www.shangri-la.com/shangrilacircle and connect with us on Instagram, Facebook, Weibo and WeChat, or download the Shangri-La mobile app.