Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៤​នាក់​ថ្មី​ទៀត ពាក់ព័ន្ធ​ដើរ​ចែក​ខិត្តប័ណ្ណ​រូបភាព​អាសអាភាស និង​បំរើ​សេវាកម្ម​ផ្លូវភេទ

spot_img

​ខេត្ត​ព្រះសីហនុ​៖ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន ជនជាតិ​ចិន​ចំនួន​៤​នាក់​ជាថ្មីទៀត ពាក់ព័ន្ធ​ការដើរ​ចែក​ខិត្តប័ណ្ណ​រូបភាព​អាសអាភាស និង​បំរើ​សេវាកម្ម​ផ្លូវភេទ នៅក្នុង​ក្រុងព្រះសីហនុ​។​

​ជនជាតិ​ចិន​ទាំង​៤​នាក់​នោះ មាន​ប្រុស​២​នាក់ ស្រី​២​នាក់ ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ២៣ និង​៣០​នាទី​យប់ នៅ​ចំណុច​ភ្នំ​ខៀវ ក្នុង​ក្រុមទី​១ ភូមិ​១ សង្កាត់​២ ក្រុងព្រះសីហនុ ដោយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​លេខ​២ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​។​

​សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹងថា សកម្មភាព​នេះ សមត្ថកិច្ច​បាន​ដកហូត​បាន​ភស្តុតាង​មួយចំនួន រួមមាន​៖ ទូរស័ព្ទ​ចំនួន​៤​គ្រឿង​, ខិត្តប័ណ្ណ​មាន​រូប​អាសអាភាស​ចំនួន​៦៨៤​សន្លឹក និង​រថយន្ត​មួយគ្រឿង​ម៉ាក លុច​ស៉ី​ស​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​2O-8959 ផងដែរ​។​

​ជនជាតិ​ចិន​ទាំង ៤​នាក់​មានឈ្មោះ​ដូចខាងក្រោម​៖ Xiang zi អាយុ​១៩​ឆ្នាំ ភេទ​ស្រី​- Chao jian ring អាយុ ១៨​ឆ្នាំ ភេទ​ស្រី​, ៣- Liu xiong fei អាយុ ២៧​ឆ្នាំ ភេទ​ប្រុស និង Duan yu cheng អាយុ ៣៦​ឆ្នាំ ភេទ​ប្រុស​។​

​ករណីនេះ​កម្លាំង​ជំនាញ កំពុង​បន្ត​សាកសួរ ដើម្បី​ឈានទៅ​កសាង សំណុំរឿង បន្ត​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖ ដែន សីមា​

spot_img
×