Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លឹមសារដែលគណនី Chantha Muth បានបង្ហោះគឺជាព័ត៌មានក្លែងបន្លំ ក្នុងចេតនាបោកបញ្ឆោតមតិសាធារណជន ស្ដីពី បញ្ហាអធិបតេយ្យភាពព្រំដែនទឹករវាងប្រទេសកម្ពុជានិងថៃ

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៦ខែធ្នូនេះ បានឲ្យដឹងថា ខ្លឹមសារដែលគណនី Chantha Muth បានបង្ហោះគឺជាព័ត៌មានក្លែងបន្លំ ក្នុងចេតនាបោកបញ្ឆោតមតិសាធារណជន ស្ដីពី បញ្ហាអធិបតេយ្យភាពព្រំដែនទឹករវាងប្រទេសកម្ពុជានិងថៃ និងមានគោលបំណងបញ្ឆេះកំហឹងឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាលកម្ពុជាលើបញ្ហានេះ។

សមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធ នឹងការផ្សាយព័ត៌មានក្លែងបន្លំនេះតាមនិតីវិធីច្បាប់ជាធរមាន។
ដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងកុំបន្តចែកចាយនូវព័ត៌មានក្លែងបន្លំនេះបន្តទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×