Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ជំនាន់ទី១៥

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ជំនាន់ទី១៥ នៅវិមាន ៧មករា នាព្រឹកថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា វគ្គអប់រំនយោបាយ គឺជាគោលការណ៍ដ៏ចម្បងមួយរបស់គណបក្ស ដែលគណបក្សតែងតែប្រកាន់ខ្ជាប់តាំងពីដើមរៀងមក។ វគ្គអប់រំនយោបាយ ក៏ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សរបស់គណបក្សដែលមិនអាចខ្វះបានផងដែរ។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានណែនាំដល់អង្គពិធីទាំងមូល នូវវិធានការ៤យ៉ាងដូចខាងក្រោម៖

១/ គណៈឃោសនាអប់រំត្រូវយកចិត្តទុកដាក់បំពេញរាល់ការងារដែលពាក់ព័ន្ធវគ្គសិក្សានេះ ឲ្យបានល្អ និងមានប្រសិទ្ធភាព។

២/ គណៈគ្រប់គ្រងវគ្គត្រូវយកចិត្តទុកដាក់ដឹកនាំការសិក្សាឲ្យបានល្អ ប្រកបដោយលទ្ធផលខ្ពស់ស្របទៅតាមកម្មវិធីដែលបានគ្រោងទុក។

៣/ ឯកឧត្តម ដែលជាគ្រូឧទ្ទេសនាម ត្រូវយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា និងចំណេះដឹងផ្ទាល់ខ្លួនផ្ទេរទៅឲ្យសិក្ខាកាម ដែលជាអ្នកបន្តវេនកសាង និងអភិវឌ្ឍគណបក្សទៅអនាគត។

៤/ សិក្ខាកាមទាំងអស់ត្រូវអត់ធ្មត់ព្យាយាមក្នុងការរៀនសូត្រ គោរពវិន័យរបស់វគ្គ សាមគ្គីជិតស្និទ្ធរវាងសិក្ខាកាម និងសិក្ខាកាម សាមគ្គីល្អរវាងសិក្ខាកាមនិងមន្ត្រីបុគ្គលិកបម្រើការងារក្នុងវគ្គ ដើម្បីជាកិត្តយសផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ ជាកិត្តយសសម្រាប់គ្រួសារ និងជាកិត្តយសសម្រាប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលយើងកំពុងបំពេញភារកិច្ច៕រក្សាសិទ្ធដោយ៖សុទ្ធលី

×