ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ដោយបញ្ជាក់ថា សភាពការណ៍នយោបាយនាពេលបច្ចុប្បន្ននៅ សាធារណរដ្ឋកូរ៉េ គឺជាបញ្ហាផ្ទៃក្នុងសុទ្ធសាធរបស់សាធារណរដ្ឋកូរ៉េ។
ការវិវឌ្ឍនេះមិនមានផលប៉ះពាល់អ្វីដល់ទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ និងភាពជាដៃគូ យុទ្ធសាស្ត្រ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េឡើយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


