Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៧ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំជូត ៖ ការងារ ជួប​ឧបសគ្គ​ច្រើន ត្រូវ​ប្រយ័ត្នប្រយែង គ្រប់ពេល ។ លុយកាក់ ជា​ថ្ងៃ​មិនល្អ​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា កុំ​ឲ្យ​រឿង​លុយកាក់​ឥទ្ធិពល​អាក្រក់​ដល់​មនោសញ្ចេតនា ។

​ឆ្នាំឆ្លូវ ៖​ការងារ អំណោយផល​ល្អ គួរ​ចេះ​ក្តាប់​ឱកាស ប្រើប្រាស់​ទំនាក់ទំនង​សង្គម ដើម្បី​បុព្វហេតុ​រីកចម្រើន​រឹងមាំ​ជាង ។ លុយកាក់ មិន​ស្ថិរភាព មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា គួរ​ពង្រឹង​ឡើងវិញ ទំនាក់ទំនង​មនោសញ្ចេតនា ។

​ឆ្នាំខាល ៖ ការងារ រង​សម្ពាធ​ច្រើន ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​នឿយហត់ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ គួរ​ចេះ​សន្សំសំចៃ ។ មនោសញ្ចេតនា ត្រូវ​និយាយ​គ្នា​ដោយ​ត្រង់ៗ​កុំ​ចេះតែ​មន្ទិលសង្ស័យ ដោយ​គ្មាន​ហេតុផល ។

​ឆ្នាំរោង ៖ ការងារ ល្អប្រសើរ ត្រូវបាន​ថ្នាក់លើ និង​អ្នក​ជុំវិញ​កោតសរសើរ វាយតម្លៃ​ខ្ពស់ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល ត្រូវ​ប្រយ័ត្ន​មាន​អ្នក​ឈ្នានីស​ពីក្រោយ​ខ្នង ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែមល្ហែម ។

​ឆ្នាំម្សាញ់ ៖ ការងារ រឿង​គ្រួសារ​ឥទ្ធិពល​ដល់​ផ្លូវចិត្ត​ពេលធ្វើការ ។ លុយកាក់ សម្ពាធ​អំពី​ប្រាក់កាស​កើនឡើង ។ មនោសញ្ចេតនា កុំ​ឲ្យ​បញ្ហា​លុយកាក់​ឥទ្ធិពល​ដល់​មនោសញ្ចេតនា​រវាង​អ្នក​ទាំង​២ ។

​ឆ្នាំមមី ៖ ៖ ការងារ កើតរឿង​ខុស​បំណង​ច្រើន ។ លុយកាក់ មិនត្រូវ​ខ្ជះខ្ជាយ​លើ​ការទិញ​របស់​មិនចាំបាច់ ។ មនោសញ្ចេតនា គួរ​លៃ​ពេលវេលា​ឲ្យ​បាន​ច្រើន សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។​

​ឆ្នាំមមែ ៖ ការងារ ត្រូវ​ចេះ​ស្តាប់​យោបល់​រួមចំណែក​របស់​មនុស្ស​ជុំវិញ កុំ​បង្ហាញ​ភាព​មានៈ ។ លុយកាក់ មិនត្រូវ​បោះទុន​វិនិយោគ​ដោយ​ប្រថុយប្រថាន ។ មនោសញ្ចេតនា ចៀសវាង​ជឿ​សម្តី​អ្នកដទៃ​បង្ក​ការមន្ទិលសង្ស័យ​ចំពោះ​គូស្នេហ៍ ។​

​ឆ្នាំវក ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​មិន​តាម​គម្រោងការ ។ លុយកាក់ ថ្ងៃនេះ​ជា​ថ្ងៃ​ស៊យ ប្រយ័ត្ន​ត្រូវ​បាត់​កាបូប​ប្រាក់ ។ មនោសញ្ចេតនា រីករាយ សុភមង្គល ។​

​ឆ្នាំរកា ៖ ការងារ ទោះបី​ជួប​រឿង​រំខាន​ចិត្ត​មួយចំនួន តែ​ចុងក្រោយ​រាល់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​ដោយ​រលូន ។ លុយកាក់ មាន​អ្នក​ជួយ​ជ្រោមជ្រែង​ក្នុង​រឿង​លុយកាក់ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ជាង​មុន​ក្នុង​រឿង​មនោសញ្ចេតនា បញ្ចៀស​កើត​បញ្ហា​បែកបាក់ ។​

​ឆ្នាំចរ ៖ ការងារ រីកចម្រើន មាន​អ្នក​ជួយ​យកអាសា​ជានិច្ច ។ លុយកាក់ មិនល្អ មិនត្រូវ​ចាយវាយ​ខ្ជះខ្ជាយ ។ មនោសញ្ចេតនា ល្អប្រសើរ ថ្ងៃនេះ​សមស្រប​សម្រាប់​ការ​ណាត់ជួប​គូស្នេហ៍ ។​

​ឆ្នាំកុរ ៖ ការងារ ល្អ​ណាស់ មានឱកាស​បានចេញ​ក្រៅ​រៀន​ថែម​ជំនាញ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ក៏​អំណោយផល​ល្អ ខ្ទង់​ចំណូល​កើនឡើង ។ មនោសញ្ចេតនា គួរ​លៃ​ពេល​ឲ្យ​បាន​ច្រើន​សម្រាប់​មនុស្ស​ដែល​អ្នក​ស្រឡាញ់ ។

×