Wednesday, December 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទាយបោកថ្មីទៀតហើយ! ធ្វើជាកូនចៅ «យាយស្រួយ» ប្រើល្បិចបោកមួយនេះ ដកលុយពីក្នុងកុងមិនដឹងខ្លួន

នេះជាស្ទាយបោកថ្មី ដែលបងប្អូនអ្នកប្រើប្រាស់គណនី (កុង) ធនាគារទាំងអស់គ្នា ជាពិសេសអ្នកលក់ដូរ សូមមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈដែលថ្មីៗនេះ មានជនឆរបោកដែលត្រូវបានដឹងថាជាមុខសញ្ញាដដែលៗ កំពុងដើរបោកជនរងគ្រោះអស់ជាច្រើននាក់រួចមកហើយ តាមរយៈល្បិចធ្វើជាបុគ្គលិកអ្នកលក់ឡេដ៏ល្បីឈ្មោះ យាយ ស្រួយ តែម្តង។

ជាក់ស្តែង ស្រ្តីអ្នកលក់ផលិតផលផ្លែឈើម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Vin Kithya SaKa ដែលបានជួបមេរៀនថ្មីនេះផ្ទាល់ បានចែករំលែកឲ្យដឹងថា ជនបោកប្រាស់ម្នាក់ជាមនុស្សប្រុស បានធ្វើខ្លួនជាបុក្គលិកកូនចៅ យាយស្រួយ និងធ្វើជាកុម្ម៉ង់ទិញផ្លែឈើរបស់គាត់ សរុបចំនួន ៦៤ ម៉ឺនរៀល។ ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺនៅពេលឲ្យផ្ញើ QR code ធនាគារអេស៊ីលីដា ដើម្បីផ្ទេរប្រាក់ ស្រាប់តែឆែក Transaction ពុំឃើញទឹកប្រាក់ចូលក្នុងគណនីទេ ប៉ុន្តែ បែរជាឃើញផ្ញើសារ ជាមួយសំណើទូទាត់ប្រាក់ទៅវិញ ខណៈជនបោកប្រាស់រូបនោះ ក៏បង្ខំឲ្យប្រញាប់ចុចអូសប៊ូតុង «ទូទាត់ឥឡូវ» ភ្លាមៗផងដែរ។

ដោយឃើញចម្លែក និងមានការសង្ស័យ ស្រ្តីអ្នកលក់ក៏បានដកទឹកប្រាក់ទាំងអស់ ចេញពីក្នុងគណនីរបស់គាត់ ហើយក៏សាកអូសកន្លែងប៊ូតុង «ទូទាត់ឥឡូវ» នោះ ប៉ុន្តែ ធាតុពិត គឺនៅពុំឃើញទឹកប្រាក់ចូលក្នុងកុងរបស់គាត់ដដែល ។ ដែលនេះមានន័យថា គឺជាល្បិចបោកប្រាស់ថ្មី ប្រសិនបើយើងធ្វើតាមវា នោះទឹកប្រាក់របស់យើងនឹងត្រូវបាត់បង់ដោយពុំដឹងខ្លួន។

ជាមួយគ្នានេះផងដែរ ក៏បានឃើញជនរងគ្រោះជាច្រើន បានចេញមកប្រាប់ឲ្យដឹងថា ពួកគាត់ក៏បានចាញ់បោកជនបោកប្រាស់រូបនេះផងដែរ ដែលមានលេខទូរស័ព្ទ 010502068។
ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ Roddy Ricch ក៏បានចែករំលែកពីល្បិចថ្មីនេះ ឲ្យបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ យ៉ាងដូច្នេះថា «សូម​បងប្អូនប្រុងប្រយ័ត្នផង បើធានាគារបងប្អូន មានសារផ្ញើមកបែបនេះ សូមបងប្អូនកុំអូសទៅខាងស្តាំទូទាត់អោយសោះ​ បើបងប្អូនអូសលុយបងប្អូននិងបាត់​ដោយស្វ័យប្រវត្តិ​ទៅតាមចំនួនដែលសារបានផ្ញើអោយបងប្អូនហើយ មួយទៀតបើមានលេខខលមកប្រាប់អោយបងប្អូនធ្វើតាមដែលពួកវាប្រាប់សូមកុំធ្វើអោយសោះ (សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា)។

×