Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីជំនាញចុះត្រួតពិនិត្យគុណភាពទំនិញគ្រឿងក្នុងបង្កក ដែលផ្ទុកក្នុងកុងតឺន័រចំនួន៤នៃទីលាន CY កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ព្រះសីហនុ : នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ មន្រ្តីសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចូលរួមកិច្ចសហប្រតិបត្តិការជាមួយសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ តាមលិខិតស្នើសុំអ្នកឯកទេសត្រួតពិនិត្យគុណភាពទំនិញ លេខ១៨៣០/២៤ អគរ/ស.កស ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីត្រួតពិនិត្យគុណភាពទំនិញគ្រឿងក្នុងបង្កក ដែលផ្ទុកក្នុងកុងតឺន័រចំនួន៤ ក្នុងនិក្ខិត្តភ័ណ្ឌគយរបស់សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៃទីលាន CY កំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ជាលទ្ធផល មន្រ្តីជំនាញបានដកយកសំណាកគំរូទំនិញចំនួន១គំរូ ក្នុង០១កុងតឺន័រ សរុបទាំងអស់ចំនួន ០៤គំរូ រួមមានៈ
ពោះវៀនជ្រូកបង្កក និងប្រមាត់ជ្រូកបង្កក ដោយបញ្ជូនសំណាកគំរូខាងលើ មកពិសោធនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×