Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិសភាចារ្យ​ ៖ សិប្បកម្មដូនតាគឺជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ដែល​ត្រូវ​យកចិត្តទុកដាក់​លើកស្ទួយ​ ថែរក្សា និងអភិរក្សឲ្យ​បាន​គង់វង្ស

កាលពីព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ​២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈ​ បានអញ្ជើញ​ជា​អធិបតីសម្ពោធបើពិព័រណ៍​ស្នាដៃ​សិប្បកម្មដូនតា​ រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​សិល្បៈ​សូន​រូប​និង​សិល្បៈ​សិប្បកម្ម និងនាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ នៃអគ្គនាយក​ដ្ឋាន​បច្ចេកទេស​វប្បធម៌ ក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈ ប្រារព្ធនៅក្នុងបរិវេណសារមន្ទីរខ្លែងខ្មែរ។

ការរៀបចំពិព័រណ៍នេះ មានគោល​បំណង​ផ្តល់ជូនសាធារណជន​ ជា​ពិសេស​យុវជន​​និង​សិស្ស​និស្សិត​បាន​ស្វែង​យល់​អំពី​សិប្បកម្មខ្មែរតាម​​សហគមន៍នានា​ក្នុង​ប្រទេស​កម្ពុជា។ ពិព័រណ៍នេះ ក៏មាន​បំណង​រៀបចំ​​បង្ហាញជូនសាធារណជនបាន​ស្វែងយល់​ពី​ស្នាដៃ​​នៃ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជាជីវៈដូនតា និង “ក្រមា” ជា​បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់​កម្ពុជា ដែល​ទើប​បាន​​ចុះក្នុងបញ្ជីរបស់​អង្គការ​យូណេស្កូ។

ថ្លែងក្នុងពិធីខាងលើនេះ លោកជំទាវបណ្ឌិសភាចារ្យ​បាន​គូស​បញ្ជាក់ថា សិប្បកម្មដូនតាគឺជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ដែល​ត្រូវ​យកចិត្តទុកដាក់​លើកស្ទួយ​ ថែរក្សា និងអភិរក្សឲ្យ​បាន​គង់វង្ស។ជាពិសេស​នៅតាម​បណ្តារាជធានី ខេត្ត​សូមខិតខំសិក្សា​ស្រាវជ្រាវ ចងក្រង ដើម្បី​មនុស្សជំនាន់ក្រោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×