Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំជូត ៖ រាសី​ស្រុតចុះ​។ អ្នក​មិនត្រូវ​ជឿជាក់​លើ​ខ្លួន​ជ្រុល ធ្វើការ​អ្វី​ក៏​គួរ​ប្រយ័ត្នប្រយែង ពិចារណា​ឲ្យ​ម៉ត់ចត់​ចាំ​ធ្វើ ដើម្បី​បញ្ចៀស​កំហុស​ដែល​មិនគួរ​ឲ្យ​មាន​។ ពុំ​មានឱកាស​វិនិយោគ ល្អ​បំផុត​គួរ​ធ្វើ​ការងារ​ឲ្យ​ល្អ​។ មនោសញ្ចេតនា​មិនអាច​បង្ខំ ប្រសិន​ដឹងថា គ្មាន​លទ្ធផល​ល្អ​គួរ​បញ្ចប់​ដោយ​សន្តិវិធី​។ ទិស​ល្អ​ទិសឦសាន ប្រយ័ត្ន​ទិសអាគ្នេយ៍​។ ពណ៌​គាប់ប្រសើរ​ពណ៌​លឿង ។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ​។ ការងារ​របស់​អ្នក​ពិ​បាន​ដូច​បំណង ងាយ​មានរឿង​ស្មាន​មិន​ដល់​កើតឡើង ត្រូវ​ត្រៀម​ស្មារតី​នឹងនរ សុទិដ្ឋិនិយម​ប្រឈមមុខ​។ វិនិយោគ​មិន​អំណោយផល​ល្អ ត្រូវ​រង់ចាំ​ឱកាស​ថ្មី​។ មនោសញ្ចេតនា មុនពេល​និយាយ​គួរ​គិតគូរ​ឲ្យ​ល្អិតល្អន់ កុំ​ដោយសារតែ​បំពេញចិត្ត​ខ្លួនឯង នាំ​ឲ្យ​ប៉ះទង្គិច​ផ្លូវចិត្ត​ដៃគូ​។ ទិស​ល្អ​ទិសពាយ័ព្យ ប្រយ័ត្ន​ទិស​ខាងត្បូង​។ ពណ៌​គាប់ប្រសើរ​ពណ៌​ក្រហម​។ អ្នក​យកអាសា​ឆ្នាំម្សាញ់​៕

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់​។ ត្រូវ​ប្រឹងប្រែង​រក្សា​ស្ថិរភាព​ការងារ កុំ​ធ្វើការ​សម្រេចចិត្ត​ផ្លាស់ប្តូរ​ក្នុងថ្ងៃនេះ​។ វិនិយោគ​ល្អ​នាំមក​នូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​។ មនោសញ្ចេតនា ជា​ថ្ងៃមួយ​មានតែ​ភាព​រីករាយ និង​ផ្អែមល្ហែម​។ ទិស​ល្អ​ទិស​ខាងត្បូង ប្រយ័ត្ន​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ​ពណ៌​លឿង​, ត្នោត​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំថោះ ៖ រាសី​ល្អ​មធ្យម​។ ការងារ​ដំណើរការ​ធម្មតា កុំ​មាន​ម​ហិ​ច្ឆិ​តា​ជ្រុល ល្អ​បំផុត​គួរ​ប្រមូលផ្តុំ​ធ្វើការ​ឲ្យ​បានល្អ​កិច្ចការ​បច្ចុប្បន្ននេះ​។ រក្សា​ចំណូល​បាន​ស្ថិរភាព​ក៏​ជោគជ័យ​ទៅហើយ មិនត្រូវ​លោភលន់ ប្រយ័ត្ន​ជួប​រឿង​ស៊យ​។ មនោសញ្ចេតនា គួរ​លៃ​ទុក​ពេលវេលា​ឲ្យ​គ្នា​ឲ្យ​បាន​ច្រើន ទើប​ទំនាក់ទំនង​រីកចម្រើន​ទៅមុខ​។ ទិស​ល្អ​ទិសនិរតី ប្រយ័ត្ន​ទិស​ខាងជើង​។ ពណ៌​គាប់​ពណ៌​ស​។ អ្នក​យកអាសា​ឆ្នាំមមែ​៕

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ​។ ការងារ​រវល់​ខ្លាំង​មិនត្រូវ​ធ្វេសប្រហែស​ឲ្យ​គូប្រជែង​ចាប់កំហុស​បាន​។ រាសី​មិនសូវ​ល្អ លុយកាក់​មិន​គង់វង្ស​។ មនោសញ្ចេតនា ត្រូវ​ជឿជាក់ និង​គោរព​គ្នា​ទៅវិញទៅមក កុំ​មើល​ឃើញតែ​គុណវិបត្តិ​របស់​គូស្នេហ៍​។ ទិស​ល្អ​ទិសឦសាន ប្រយ័ត្ន​ទិសនិរតី​។ ពណ​គាប់​ពណ៌​ផ្ទៃមេឃ​។ អ្នក​យកអាសា​ឆ្នាំខាល​៕

​ឆ្នាំម្សាញ់​៖ រាសី​ល្អ​។ ការងារ​ទោះបី​ពុំ​រីកចម្រើន​ច្រើន តែ​ក៏​ពុំមាន​ឧបសគ្គ​ធំ គ្រប់យ៉ាង​ចុងក្រោយ​នៅតែ​ត្រូវបាន​អ្នកដោះស្រាយ​ដោយ​រលូន​។ ថ្ងៃនេះ​ឱកាស​រកប្រាក់​មកដល់ អាច​វិនិយោគ​ជោគជ័យ​។ មនោសញ្ចេតនា ភាពសុខសាន្ត​ពុំមាន​ផល​រមាស់​នឹង​គ្នា​គឺជា​សុភមង្គល​ពិតប្រាកដ​ដែល​អ្នកមាន​សំណាង​ទទួលបាន​។ ទិស​ល្អ​ខាងលិច ប្រយ័ត្ន​ទិសឦសាន​។ ពណ៌​គាប់ប្រសើរ ស ។ អ្នក​យកអាសា​ឆ្នាំរកា​៕

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ ការងារ​ប្រព្រឹត្តទៅ​យ៉ាង​ល្អ បាន​ថ្នាក់លើ​ស្រឡាញ់​ទុកចិត្ត​។ ថ្ងៃនេះ​ត្រូវ​ប្រយ័ត្នប្រយែង​កុំ​ឲ្យ​គេ​ខ្ចីប្រាក់ ព្រោះ​នឹង​ពិបាក​ទារ​មកវិញ​។ មនោសញ្ចេតនា អ្នកមាន​គ្រួសារ​ត្រូវ​រក្សា​ភាពកក់ក្តៅ​ឲ្យ​គ្នា កុំ​គិតតែ​មិត្តភក្តិ​ភ្លេច​គិតដល់​មនុស្ស​ក្នុងផ្ទះ​។ ទិស​ល្អ​ទិសឦសាន ប្រយ័ត្ន​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ បៃតង​។ អ្នកយក​អាសា​ឆ្នាំ ខាល​៕

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់ ។ កិច្ចការ​គ្រប់យ៉ាង​សុទ្ធតែ​អំណោយផល​ល្អ​។ វិនិយោគ​ល្អប្រសើរ ចំណូល​ចូល​សន្ធឹកសន្ធាប់​។ មនោសញ្ចេតនា អ្នក​នៅ​លីវ​មានឱកាស​បាន​ជួប​មនុស្ស​មាន​និស្ស័យ​នឹង​គ្នា​។ ទិស​ល្អ​ទិសពាយ័ព្យ ប្រយ័ត្ន​ទិសខាងកើត​។ ពណ៌​គាប់ប្រសើរ ខៀវ​, ខ្មៅ​។ អ្នក​យកអាសា​ឆ្នាំកុរ​៕

​ឆ្នាំវក ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយ​សមត្ថភាព​និង​ឆន្ទៈ​របស់ខ្លួន​អ្នកនឹង​ដោះស្រាយ​ការងារ​ទាំងអស់​ដោយ​ងាយស្រួល​។ ថ្ងៃនេះ​អំណោយផល​ល្អ​សម្រាប់​ការវិនិយោគ​។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល​។ ទិស​ល្អ​ទិសអាគ្នេយ៍ ប្រយ័ត្ន​ទិសពាយ័ព្យ​។ ពណ៌​គាប់ប្រសើរ លឿង​។ អ្នក​យកអាសា​ឆ្នាំរោង​៕

​ឆ្នាំរកា ៖ រាសី​ស្រុតចុះ​។ ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ធ្លាក់​ទៅក្នុង​អន្ទាក់​សត្រូវ​។ យីអ៊ុន​មិនល្អ ចាយវាយ​ត្រូវ​ត្បិតត្បៀត​។ មនោសញ្ចេតនា ត្រូវ​ម្ចាស់​ការបង្ហាញ​ការយកចិត្តទុកដាក់​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ទើប​គេ​ងក់ក្បាល​យល់ព្រម​ជាមួយ​អ្នក​។ ទិស​ល្អ​ទិសឦសាន ប្រយ័ត្ន​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ស​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕

​ឆ្នាំចរ ៖ រាសី​ល្អ​មធ្យម​។ ថ្ងៃនេះ​អ្នកមាន​ឱកាស​បាន​ពង្រីក​ទេពកោសល្យ​របស់ខ្លួន ត្រូវបាន​ថ្នាក់លើ​ជឿជាក់​ប្រគល់​ភារកិច្ច​សំខាន់ៗ​ឲ្យ​ធ្វើ​។ ចេញ​ក្រៅ​មិនត្រូវ​យកតាម​ខ្លួន​ច្រើន​នូវ​លុយកាក់​ឬ​របស់​មានតម្លៃ​។ មនោសញ្ចេតនា ត្រូវ​ចាប់អារម្មណ៍​ឲ្យ​បាន​ច្រើន​ដល់​ទឹកចិត្ត​របស់​គូស្នេហ៍ ទើប​មនោសញ្ចេតនា​មិន​ប្រេះឆា​។ ទិស​ល្អ​ទិស​ខាងត្បូង ប្រយ័ត្ន​ទិស​ខាងលិច​។ ពណ៌​គាប់ប្រសើរ ក្រហម​។ អ្នក​យកអាសា​ឆ្នាំមមី​៕

​ឆ្នាំកុរ ៖ រាសី​ឡើង​ខ្ពស់​។ អាស្រ័យ​ដោយបាន​ថ្នាក់លើ​ទុកចិត្ត អ្នក​រួម​ការងារ​គាំទ្រ ហេតុនេះ​រឿង​គ្រប់យ៉ាង​សុទ្ធតែ​ងាយស្រួល​។ ថ្ងៃនេះ​ជា​ថ្ងៃ​ហេង មាន​លាភ​ចូលដល់​ផ្ទះ​។ មនោសញ្ចេតនា​មាន​ភាព​រីករាយ និង​សុភមង្គល​ពេញលេញ​។ ទិស​ល្អ​លើកលែងតែ​ទិសនិរតី​១ ទិស​ផ្សេងទៀត​សុទ្ធតែ​ល្អ​ចំពោះ​អ្នក​។ ពណ៌​គាប់ប្រសើរ ស​។ អ្នក​យកអាសា​ឆ្នាំឆ្លូវ​៕​

spot_img
×