Wednesday, January 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងហ្វីលីពីនប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីន ប្រចាំកម្ពុជា បាន អះអាងសាជាថ្មីអំពីទំនាក់ទំនងយូរអង្វែង និងរឹងមាំរវាងកម្ពុជា និងហ្វីលីពីន និងបានគូសបញ្ជាក់ពីការ ប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក្នុងអំឡុងពេលលោកជំទាវឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកឡើងវិញនូវកិច្ចពិភាក្សាប្រកបដោយលទ្ធផល ផ្លែផ្ការវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ប្រធានាធិបតី Ferdinand Marcos Jr. ក្នុងខែកញ្ញា ឆ្នាំ២០២៣ និងខែមីនា ឆ្នាំ២០២៤។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូត អំពីការរៀបចំដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ទៅប្រទេសហ្វីលីពីននៅឆ្នាំក្រោយ និងបានចាត់ទុកថាជាឱកាសដ៏ សំខាន់សម្រាប់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេស លើវិស័យពាណិជ្ជកម្ម និងធុរកិច្ច។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងអំពីលទ្ធផលប្រកបដោយ ផ្លែផ្កានៃកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការចម្រុះកម្ពុជា-ហ្វីលីពីនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុង ខែសីហាឆ្នាំ២០២៤នេះ ហើយបានសម្តែងការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រត្តិកម ទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការតភ្ជាប់ និងកិច្ចសហការដ៏ល្អក្នុងការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ដូចជាឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតជាដើម។ ឯកឧត្តម ប្រាក់ សុខុន មាន សុទិដ្ឋិនិយមថា អង្ករកម្ពុជានាំចេញទៅហ្វីលីពីននឹងមានតម្រូវការកាន់តែច្រើនឡើងថែមទៀត។

ចំពោះការតភ្ជាប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូត Mayo មានទស្សនៈដូចគ្នាថា ការ ដំណើរការឡើងវិញជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងម៉ានីល នឹងរួមចំណែកធ្វើឱ្យទំនាក់ ទំនងរវាងប្រជាជន និងប្រជាជនកាន់តែរឹងមាំ ជាមួយនឹងកំណើននៃការផ្លាស់ប្តូរទេសចរណ៍រវាងប្រទេស ទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×