Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ដើម្បី​បង្កើន​ចំណេះដឹង និង​សមត្ថភាព របស់​និស្សិត​កម្ពុជា​

​ភ្នំពេញ​៖ ការចូលរួម​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ដើម្បី​បង្កើន​ចំណេះដឹង និង​ជំនាញ​វិនិយោគ Platform និង​លើកកម្ពស់​ការទទួលស្គាល់ លើ​សមត្ថភាព​របស់​និស្សិត​កម្ពុជា ពី​តំបន់​អាស៊ាន ដ៏​ទូលំទូលាយ​។​

​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ភីអិលស៊ី (CIMB) សហការ​ជាមួយ ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា (CSX) បានប្រគល់​រង្វាន់​ជ័យលាភី ថ្នាក់ជាតិ ដល់​ក្រុម​ជ័យលាភី​កំពូល ៣​ក្រុម នៃ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ឆ្នាំ​២០១៧ នៅ​កម្ពុជា ។​

កម្មវិធី​ប្រគល់​រង្វាន់​នេះ បានធ្វើ​ឡើង​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ នា​ក្រុមហ៊ុន​មូល​ប​ត្រ​កម្ពុជា (CSX)​។ ការប្រកាស​ឈ្មោះ​ក្រុម​ជើងឯក ថ្នាក់ជាតិ​ដែល​នឹងត្រូវ​ចូលរួម ប្រកួតប្រជែង​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្នាក់​តំបន់ នៅ​ប្រទេស​ឥណ្ឌូនេស៊ី នា​ខែមករា ឆ្នាំ​២០១៨​ខាងមុខនេះ ជាមួយនឹង​ក្រុម​ជើងឯក​មកពី ប្រទេស​៤​ផ្សេងទៀត ក្នុង​តំបន់​អាស៊ាន រួមមាន ម៉ាឡេស៊ី សិង្ហ​បុរី ឥ​ណ្ឌេ​ស៊ី និង​ថៃ ដែលមាន​ប្រាក់រង្វាន់​ចំនួន ៤​ម៉ឺន​ដ​ល្លារ និង​ដំណើរ​ទស្សនកិច្ច ទៅកាន់​ផ្សារ​មូល​ប​ត្រ​តូ​ក្យូ ប្រទេស​ជប៉ុន ។​

​លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ នៃ​ធនាគារ CIMB បាន​មានប្រសាសន៍ថា “​ខ្ញុំ​សម្ដែង​នូវ ការកោតសរសើរ​ដល់ ក្រុម​ប្រឡង​ទាំងអស់ ហើយ​ខ្ញុំ​មាន​សេចក្ដីរំភើប និង​ចូលរួម​អបអរសាទរ​ដល់​ក្រុម​ជ័យលាភី​ទាំង ៣​ក្រុម ជាពិសេស​គឺ​ក្រុម​ជើងឯក​ថ្នាក់ជាតិ ដែល​ត្រូវ​បា​ជ្រើសរើស​ជា​ក្រុម​ជ័យលាភី​តំណាង​កម្ពុជា ក្នុងការ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​កម្មវិធី​ប្រកួត​ជួញដូរ ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន ឆ្នាំ​២០១៧ នៅ​ឥណ្ឌូនេស៊ី​” ។​

​លោក​បន្តថា ការចូលរួម​កម្មវិធី​ប្រកួត​ជួញដូរ ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី ប្រចាំ​តំបន់​អាស៊ាន គឺ​មិន​ត្រឹមតែ​បង្កើន​ចំណេះដឹង និង​ជំនាញ​វិនិយោគ Platform ប៉ុណ្ណោះ​ទេ ថែមទាំង​លើកកម្ពស់​ការទទួលស្គាល់ លើ​សមត្ថភាព​របស់​និស្សិត​កម្ពុជា ពី​តំបន់​អាស៊ាន ដ៏​ទូលំទូលាយ​ផងដែរ ។​

​នៅក្នុង​ឱកាស​នោះដែរ លោក ហុង សុខ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា បាន​មានប្រសាសន៍​ផងដែរ​ថា កន្លងមក ដើម្បី​គាំទ្រ​កម្មវិធី​ប្រកួតប្រជែង​នេះ ឲ្យ​ទទួលបាន​ជោគជ័យ ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា បានរៀបចំ​វគ្គ​បណ្ដុះបណ្ដាល ក៏ដូចជា​សិក្ខាសាលា​មួយចំនួន ដោយ​សហការ​ជាមួយ ធនាគារ​ស៊ី​អាច​អិ​ម​ប៊ី ដើម្បី​ពន្យល់​ពី​របៀប​បញ្ជា​ជួញដូរ និង​ការវិភាគ​ផ្សេងៗ ដែលជា​ទុន​សម្រាប់​ប្អូនៗ​និស្សិត ក្នុងការ​ប្រកួត ។​

​លោក​បន្ថែមថា “​ជាការ​ពិត ការចូលរួម​ក្នុង​កម្មវិធី ប្រកួតប្រជែង​បែបនេះ នឹង​ញ៉ាំង​ឲ្យ​ប្អូនៗ​និស្សិត មាន​ទំនុកចិត្ត​មួយកម្រិត​បន្ថែមទៀត ក្នុងការ​ចូលរួម នៅក្នុង​វិស័យ​មូល​ប​ត្រ​នាពេល អនាគត​ក្នុងនាម​ជា​អ្នក​វិនិយោគិន ឬ​ជាម​ន្ត្រី​បុគ្គលិក ដែល​ទទួលបន្ទុក​ការងារ ពាក់ព័ន្ធ​នឹង​ដំណើរការ ទីផ្សារ​មូល​ប​ត្រ​ផ្ទាល់​តែម្ដង​” ។​

​ក្រុម​ជ័យលាភី​ជើងឯក​ថ្នាក់ជាតិ ដែល​តំណាង​ឲ្យ​ប្រទេស​កម្ពុជា សម្រាប់​ទៅ​ចូលរួម​ការប្រកួត ថ្នាក់​តំបន់ នៅក្នុង​ខែមករា ឆ្នាំ​២០១៨ ខាងមុខ​នោះ គឺ​ក្រុម The Brilliant មកពី​សាកលវិទ្យាល័យ​កម្ពុជា ។ ជាមួយគ្នា​នោះដែរ ជ័យលាភី​លេខ​១ គឺ​ក្រុម Team Potatoes មកពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ទទួលបាន ៨០០​ដុល្លារ ពី CIMB និង​៥០០​ដុល្លារ ពី​CSX, ក្រុម​ជ័យលាភី​លេខ​២ គឺ​ក្រុម The Brilliant មកពី​សាកលវិទ្យាល័យ​កម្ពុជា ទទួលបាន ៥០០​ដុល្លារ ពី CIMB និង ៣៥០​ដុល្លារ ពី​CSX, និង​ជ័យលាភី​លេខ​៣ គឺ​ក្រុម The Gravity មកពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន់ ទទួលបាន ៤០០​ដុល្លារ ពី CIMB និង ២៥០​ដុល្លារ ពី​CSX ។​

​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា ទើបតែ​បាន​ចូលរួម​កម្មវិធី ប្រកួត​ថ្នាក់​តំបន់​នេះ ចំនួន ៣​ឆ្នាំ​ប៉ុណ្ណោះ ។ អ្វីដែល​គួរ​ឲ្យ​គត់​សម្គាល់​នោះ​គឺ ក្រុម​ជើងឯក​តំណាង​កម្ពុជា បាន​ដណ្ដើម​តំណែង​ជើងឯក​រង (​លេខ​២) ថ្នាក់​តំបន់ ២​ឆ្នាំ​ជាប់​គ្នា និង​ទទួលបាន​ជ័យលាភី​លេខ​៤ កាលពី​ឆ្នាំ​២០១៦ ៕ ដោយ​៖​កូ​ឡាប​

 

spot_img
×