ភ្នំពេញ ៖ លោកផែង វណ្ណៈ ជាមន្ត្រីយោធា និងជាអ្នកហ្វេសប៊ុក តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បានទម្លាយរឿងក្ដីលោកផ្កាយបី កើត ប៉ូលីន អគ្គនាយករង អគ្គនាយកដ្ឋានសម្ភារ បច្ចេកទេស ដែលត្រូវបាននារីម្នាក់ នៅអាមេរិកចោទប្រកាន់ថា បានបោកប្រាស់គាត់ រហូតអស់ទឹកប្រាក់ជាង ៣ ម៉ឺនដុល្លារ កំពុងក្លាយទៅជាព័ត៌មាន ដែលមហាជនតាមដានបំផុត ថាតើរឿងនេះពិតឬយ៉ាងណា ?
លោកផែង វណ្ណៈ បានបញ្ជាក់ថា តាមរយៈភស្តុតាងជាឯកសារវេលុយ ពីអាមេរិកមកឲ្យលោកផ្កាយ៣ កើត ប៉ូលីន និង តាមរយៈ សារឆ្លើយឆ្លងគ្នារវាងលោកផ្កាយ៣ កើត ប៉ូលីន ជាមួយនារីរងគ្រោះ លោកផ្កាយ ៣ កើត ប៉ូលីន គឺពិតជាមានឈ្មោះលោកផ្កាយ ៣ កើត ប៉ូលីន ទទួលលុយ និង មានឆាតគំរាមនារីរងគ្រោះពិតប្រាកដមែន ។
បន្ទាប់ពីមានផ្ទុះរឿងអាស្រូវនេះកើតឡើង លោកផ្កាយ ៣ កើត ប៉ូលីន មិនទាន់ប្រតិកម្មឆ្លើយតបចំពោះការចោទប្រកាន់នេះនៅឡើយទេ ។ ករណីនេះជារឿងបុគ្គល ដូច្នេះលោក កើត ប៉ូលីន គួរតែចេញមុខបកស្រាយបំភ្លឺការពិតដើម្បីកុំឲ្យប៉ះពាល់ដល់កិត្តិយសនាយទាហានជាន់ខ្ពស់ និង ស្ថាប័នកងទ័ព ។ ប៉ុន្តែទោះយ៉ាងណា អ្នកយកព័ត៌មាន មិនអាចទំនាក់ទំនង លោកផ្កាយ ៣ កើត ប៉ូលីន ដើម្បីបំភ្លឺបានទេ។
នារីនៅអាមេរិករូបនោះ ក៏បានចេញឡាយវីដេអូ តាមហ្វេសប៊ុក បកអាក្រាតលោកផ្កាយបី និងបានស្នើសុំដល់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជួយអន្តរាគមន៍ដល់នាងផង។
ចំណែកបណ្តាញសង្គមហ្វេសប៊ុក បាននិយាយថា ស្ត្រីខ្មែរជាអនិកជនអាមេរិចម្នាក់ ដាច់ចិត្តកាត់កេរ្តិ៍កាត់ខ្មាស បកស្បែកមុខលោកផ្កាយ៣ម្នាក់ ដែលបោកប្រាស់លុយគាត់អស់រាប់ម៉ឺនដុល្លារ ក្រោមរូបភាពខ្ចីនេះខ្ចីនោះ ដោយអួតថាមានវីឡាតម្លៃជាង២លានដុល្លារ និងមានដីត្រូវប៉ាន់រាប់ហិកតា តម្លៃរាប់លានដុល្លារទៀត និងគំរាមបាញ់សម្លាប់បងស្រីទៀត ក្រោយបងស្រីដឹងរឿង ។ ជាមួយគ្នានោះដែរ គណនីហ្វេសប៊ុក បានបញ្ជាក់ថា Mony La បានសរសេរខំមិនថា ប្អូនស្រីល្ងង់ខ្លួនឯងទេ។ ចំណែក ឆន ឆាន់ណារ៉ា ក៏បានបញ្ចេញមតិដែរថា មិនចេះតែឲ្យខ្ចីងាយៗនោះទេ ប្រហែលជាសង្ឃឹមអីម្យ៉ាងហើយ ហុតទឹកសម្លឹងកាក។
រីឯ Sinoun Sros ៖ អ្នកបងស្តាប់គាត់ដូចឆោតណាស់ គាត់ជាស្ត្រីត្រូវឲ្យគេដកលុយខ្លួន មកចាយតាមចិត្តម៉េច បើគាត់តែជាការរាប់អានគ្នាធម្មតា? ហើយត្រូវចំណាយ ពេលមកតាដានបុរសម្នាក់នេះ ដល់ស្រុកខ្មែរទៀត ។ ស្តាប់គាត់ទៅវាលើសលប់តែម្ដង។ ម្តងហើយម្តងទៀត ជារឿងដដែលៗ គឺលុយ មិនភក្តិដល់ថ្នាក់បញ្ចាំចិញ្ជៀនឲ្យទៀតផង មិនគួរគាត់ឆោតអីយ៉ាងនេះទេ ៕ ដោយ៖បញ្ញាស័ក្តិ