Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត លើកទឹកចិត្តដល់សហគមន៍កសិកម្មបាភ្នំមានជ័យបន្តការយកចិត្តទុកដាក់​ពង្រីកផលិតកម្មថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ​គ្រាប់​ពូជ​​ស្រូវនៅក្នុងស្រុក

ខេត្តព្រៃវែង ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសួរសុខទុក្ខ និង​ពិភាក្សា​​ការងារ​ជាមួយក្រុមប្រឹក្សាភិបាលសហគមន៍​កសិកម្ម​បាភ្នំមានជ័យ ស្ថិតនៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។

យោងតាមកិច្ចពិភាក្សា ក្រុមប្រឹក្សាភិបាលសហគមន៍ បានរៀបរាប់ជូន​ឯកឧត្តម ជ្រាបថា សហគមន៍បង្កើតឡើងនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ ២០១០ មានសមាជិកសរុប ២៣៤នាក់ ស្រី៩៦នាក់ មានភាគហ៊ុន​សម្រាប់​​​​ធ្វើដើមទុនសរុប ៣១១៦ហ៊ុន ដែលក្នុងមួយហ៊ុនមានទឹកប្រាក់ ៤0000រៀល ទុនសរុប ឆ្នាំ២០២៤ មានចំនួន៧៤៦ ៧៥៧ ៩០០រៀល សម្រាប់​​ប្រើប្រាស់ក្នុងប្រតិបត្តិការការងារទូទៅក្នុងសហគមន៍។
ចំណែកមុខរបរសំខាន់ៗចម្បងរបស់សហគមន៍ គឺធ្វើផលិតកម្មស្រូវពូជ និងកែច្នៃគ្រាប់ពូជស្រូវសុទ្ធលក់ លើផ្ទៃដីស១៤៥ហិកតា ផលិតគ្រាប់​ពូជ​ស្រូវបីប្រភេទរួមមាន៖ ពូជស្រូវផ្ការំដួល៤១.២៥១ គក្រ ពូជស្រូវ OM5451 ៦៥០ ០០០គ.ក្រ និងពូជស្រូវ អូអឹម5451 បានចំនួន ៩១ ៨០០៩ គ.ក្រ នឹងចុះកិច្ចសន្យាផលិតកម្ម គ្រាប់ពូជ ជាមួយសមាជិក និង​សហគមន៍​នានា ដើម្បីបានគ្រាប់ពូជសុទ្ធយកមកកែច្នៃ និងវេចខ្ចប់បាន​ជាង​​៧00តោន សម្រាប់ឆ្នាំ២០២៤។

សម្រាប់ផែនការផលិតឆ្នាំ២០២៥ គឺផលិតពូជស្រូវផ្ការំដួល២៥ ហិកតា ផលិតពូជស្រូវOM 5451 ១២០ហិកតា និងផលិតពូជស្រូវ IR 504 ៥០ហិកតា ហើយការអនុវត្តដាំដុះប្រើម៉ាស៊ីនស្ទូង និងពង្រួស​តាម​លក្ខណៈ​​បច្ចេកទេស។ ចំណែកការចំណាយថវិកា តាមការបាន់ស្មាន ប្រហែល​ជា ១៤ ៣៨៣ ៦០០ រៀល។

ក្រោយពីបានស្តាប់សេចក្តីរាយការណ៍សង្ខេបរបស់សហគមន៍ ឯកឧត្តម​បាន​សម្តែងនូវការកោតសរសើរ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែល​បាន​ជួយ​​គាំទ្រដល់សហគមន៍ និងថ្នាក់ដឹកនាំសហគមន៍ ធ្វើឱ្យសហគមន៍​មាន​វឌ្ឍនភាពល្អ បង្កើតការងារលើកកម្ពស់គុណភាព​គ្រាប់ពូជស្រូវ​បាន​ល្អ ដែល​​អាចចរាចរលក់ចែកចាយគ្រាប់ពូជក្នុងនិងក្រៅខេត្តបានល្អ។ បន្ថែមពីនេះឯកឧត្តមបានលើកទឹកចិត្តដល់សហគមន៍បន្តការយកចិត្តទុកដាក់​ពង្រីកផលិតកម្មថែមទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ​គ្រាប់​ពូជ​​ស្រូវនៅក្នុងស្រុក៕រក្សាសិទ្ធដោយ៖សុទ្ធលី

×