ខេត្តព្រះវិហារ ៖ រថយន្តកាមរីបាឡែនដឹកឈើពេញប្រៀប រេចង្កូតជ្រុលធ្លាក់ផ្លូវដោយខ្លួនឯង ហើយបុកដើមឈើក្បែនោះពេញទំហឹង បណ្តាលឱ្យអ្នកបើកបរស្លាប់នៅនិងកន្លែង និងអ្នករួមដំណើររងរបួសធ្លន់ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យអគ្គស្រអែម។
ករណីរថយន្តដឹកឈើបើកបរធ្លាក់ផ្លូវបណ្តាលឱ្យមានអ្នកស្លាប់និងរងរបួសធ្ងន់នោះបានកើតឡើងនៅវេលាម៉ោងប្រហែល៤ទៀបភ្លឺថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ លើកំណាត់ផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨ ២០៩ ត្រង់ចំណុចទីឈិនពណ៌ ស្ថិតក្នុងភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
តាមប្រភពពីសមត្ថកិច្ចចរាចរណ៍ថា ជនរងគ្រោះអ្នកបើកបររថយន្តមានឈ្មោះធី ថន ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យស្លាប់នៅនឹងកន្លែងកើតហេតុនិងម្នាក់ទៀតអ្នករួមដំណើរឈ្មោះតន់សារ៉ូ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារងរបួសបាក់ភ្លៅទាំងសងខាង ។
រថយន្តដឹកបទល្មើសបង្កគ្រោះថ្នាក់នោះម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AB-4229 ហើយបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី