ពាក្យថាខ្សោយបេះដូងមិនមែនមានន័យថា បេះដូងអ្នកឈប់លោតនោះទេ។ វាគ្រាន់តែមិនធ្វើការបានល្អដូចអ្វីវាត្រូវធ្វើប៉ុណ្ណោះ។ វាអាចកើតឡើងនៅពេលដែលបេះដូងមិនអាចច្របាច់ឈាម និងអុកស៊ីសែនទៅចិញ្ចឹមឈាមបានគ្រប់គ្រាន់។ វាប្រហែលជាកើតឡើងដោយសារតែសាច់ដុំបេះដូងចុះខ្សោយ។ ប៉ុន្តែវាក៏មានរឿងច្រើនទៀតដែលអាចធ្វើឲ្យបេះដូងធ្វើការមិនបានល្អដែរ។
បេះដូងអាចចាប់ផ្តើមចុះខ្សោយទៅតាមអាយុ ប៉ុន្តែបញ្ហានេះក៏អាចកើតឡើងលើមនុស្សវ័យក្មេងដែរ។ មនុស្សភាគច្រើនដែលមានជំងឺនេះគឺមានបញ្ហាណាមួយមុនដូចជា សម្ពាធឈាមឡើងខ្ពស់ ជំងឺសរសៃឈាមបេះដូង គាំងបេះដូង បេះដូងខូចពីកំណើត ឬជំងឺណាមួយដែលប៉ះពាល់ទៅលើសាច់ដុំច្របាច់ឈាមរបស់បេះដូង។ ជំងឺសួតក៏អាចនាំឲ្យខ្សោយបេះដូងបានដែរ។ ភាពធាត់ជ្រុល ជំងឺទឹកនោមផ្អែម និងការគេងបាត់ដង្ហើមក៏ជាប់ទាក់ទងគ្នាដែរ។
ខាងក្រោមនេះគឺជាអាការៈមួយចំនួននៃជំងឺខ្សោយបេះដូងដូចជា៖
ពិបាកដកដង្ហើម
វាគឺជាភ្លើងក្រហមដំបូងគេមួយដែលអ្នកអាចសម្គាល់ដឹង ជាពីសេសក្រោយពីអ្នកធ្វើការយ៉ាងសកម្មរួច។ វាក៏អាចកើតឡើងនៅពេលអ្នកសម្រាកដែរ ព្រោះវាជាសញ្ញានៃជំងឺខ្សោយបេះដូងដែលធ្ងន់ធ្ងរ។ ពេលខ្លះ អ្នកប្រហែលជាមានអារម្មណ៍ថាពិបាកដកដង្ហើមនៅពេលគេង។
នេះដោយសារតែបេះដូងមិនអាចរក្សាលំហូរឈាមចេញពីសួតបាន។ ករណីបែបនេះ អាចធ្វើឲ្យជាតិទឹកចាលទៅសួតវិញ ហើយក៏ពិបាកដកដង្ហើមទៅ។
ខ្សោយ
បើសិនជាបេះដូងមិនអាចច្របាច់ឈាមបានយ៉ាងល្អទេ ខួរក្បាលនឹងទទួលបានឈាមកាន់តែតិចដូចសាច់ដុំផ្សេងៗដែរ។ រឿងនេះអាចធ្វើឲ្យដៃ ឬជើងមិនសូវមានកម្លាំងឡើយ។ អ្នកប្រហែលជាមានអារម្មណ៍នឿយហត់ខ្លាំងក្នុងការធ្វើការងារប្រចាំថ្ងៃដូចជា ការឡើងជណ្តើរ ឬដើរចូលបន្ទប់ជាដើម។ អ្នកអាចនឹងមានអារម្មណ៍ធីងធោងទៀតផង។
ក្អក និងដកដង្ហើមលឺដូចហួច
នេះគឺជាសញ្ញាមួយផ្សេងទៀតដែលបេះដូងអ្នកកំពុងតែធ្វើការខ្លាំង ហើយឈាមដែលត្រូវចូលឈាមនោះអាចចាលឡើងទៅសួតវិញទៀត។ មានន័យថា វានឹងចាលជាតិទឹកទៅក្នុងសួត។ ពេលខ្លះ ការក្អកអាចចេញជាស្លេស្មពណ៌ស ឬផ្កាឈូកផង។ ចូរឲ្យគ្រូពេទ្យដឹងផងបើសិនជាអ្នកមានអាការបែបនេះ។
ហើម និងឡើងទម្ងន់
ជាតិទឹកអាចចាលទៅក្នុងជាលិកាដែរ។ រឿងនេះអាចធ្វើឲ្យប្រអប់ជើង កែងជើង ជើង ឬក្បាលពោះទៅជាហើមបាន។ ចាប់តាំងពីតម្រងនោមមិនសូវមានឈាមច្រើនដើម្បីធ្វើការ តែវាប្រហែលជាមិនអាចលុបបំបាត់ ឬយកឈ្នះការកើនច្រើនរបស់ជាតិសូដ្យូមឡើយ។ រឿងនេះនឹងធ្វើឲ្យមានជាតិទឹកកាន់តែច្រើនដកក្នុងជាលិកាអ្នក។ ចូរពិគ្រោះជាមួយគ្រូពេទ្យភ្លាមបើសិនជាអ្នកមានការហើម ឬឡើងទម្ងន់ភ្លាមៗជាប់រហូត។
ចង្អោរ
អ្នកប្រហែលជាអារម្មណ៍ថាក្នុងពោះឆ្អែត ទោះបីជាមិនបានញ៉ាំអ្វីច្រើនក៏ដោយ។ ម្យ៉ាងវិញទៀត វាក៏អាចធ្វើឲ្យអ្នកមិនមានចំណង់អាហារផងដែរ។ រឿងនេះកើតឡើងដោយសារប្រព័ន្ធរំលាយអាហារអ្នកមិនទទួលបានអុកស៊ីសែន និងឈាមគ្រប់គ្រាន់។
បេះដូងលោតញ៉ាប់
វាគឺជាសញ្ញាព្រមានដ៏ញឹកញាប់មួយ។ នៅពេលបេះដូងមិនអាចច្របាច់ឈាមបានគ្រប់គ្រាន់ រាងកាយនឹងដឹង។ ដូច្នេះវានឹងធ្វើរឿងមួយចំនួនខាងក្រោមនេះដើម្បីបានឈាមគ្រប់គ្រាន់ប្រើប្រាស់ដូចជា៖
– បន្ថែមសាច់ដុំទៅលើបេះដូងដើម្បីច្របាច់ឈាមកាន់តែខ្លាំង
– ពង្រីកទំហំបេះដូងដូច្នេះវានឹងអាចធ្វើការកាន់តែល្អ
– ធ្វើឲ្យបេះដូងលោតកាន់តែលឿន៕ ដោយ ៖ សុុភ័ក្ត្រ
ប្រភព៖ flashsante