Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេ​អង្អែល​លេង​មិន​អី ដល់​ពេល​អតីត​តារា​បង្ហាញ​ម៉ូត​ម្នាក់នេះ អង្អែល​ស្រាប់តែ​សុនក​មួយ​នេះ ស្រ​វ៉ា​…​ត្រ​បាក់មុខ​!? (វីដេអូ)

spot_img

​អតីត​តារា​បង្ហាញ​ម៉ូត​ម្នាក់ បាន​បង្ខំចិត្ត​ត្រូវ​វះកាត់​កែ​សម្ផស្ស ក្រោយពេល​ត្រូវ​សុនក​មួយ​ក្បាល​ត្របាក់​មុខ​ពេល​នាង​លូក​ដៃ​អង្អែល​វា​លេង ។​

​តាម Daily Mail ប៉ូលិស​ទើប​ប្រកាស​ផ្សាយ​ខ្សែ​វីដេអូ​ឃ្លាំមើល​មួយ​អំពី​ការវាយប្រហារ​របស់​សុ​នក​ចិញ្ចឹម​កាលពី​ថ្ងៃ​ទី ៧ ខែ​សីហា នា​ជាយក្រុង Denver (​អាមេរិក​) បំណង​ឲ្យ​ម្ចាស់​នៃ​សុន​ក “​ដៃដល់​” មក​បង្ហាញ​មុខ ។​

​ហេតុការណ៍​នេះ​កើតឡើង​នៅអាហ្សង់ទីន ។ សុនក​នេះ​មាន​មាឌធំ សម្បុរ​ខ្មៅ​លា​យស ត្រូវបាន​មនុស្ស​មួយចំនួន​អង្អែល​ស្រាប់តែ​វា​ងាក​មក​ត្របាក់​មុខ​តែម្តង ។​

​ម្ចាស់​របស់​សុនក​នេះ​បាន​ស្ទុះ​ទៅកាន់​ជនរងគ្រោះ ដើម្បី​ពិនិត្យ ហើយ​ក្នុង​ពេល​គេ​រវល់​មើលថែ​ជនរងគ្រោះ​ស្រាប់តែ​ម្ចាស់​របស់​វា​ប្រមូល​របស់របរ នាំ​ឆ្កែ​ចេញ​ទៅ​បាត់​ស្រមោល ។​

​ប៉ូលិស​ប្រាប់​ថា ស្ត្រី​រូប​នេះ​ត្រូវ​ឆ្កែ​ត្រ​បាក់មុខ ហើយ​ចូល​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល ពិសេស​ភ្នែក​របស់​នាង ។ ប៉ុន្តែ​សំណាងល្អ​ដែល​គ្រូពេទ្យ​ថា ភ្នែក​របស់​នាង​អាច​សះស្បើយ​ដូចដើម​បាន ប៉ុន្តែ​នាង​ត្រូវ​វះកាត់​សម្ផស្ស​ឡើងវិញ ៕ លី​សា​

spot_img
×