Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ម្នាក់ កាប់​សមត្ថកិច្ច​រយះ​ដៃ ពេល​ចុះ​បង្ក្រាប​គ្រឿងញៀន ទាំង​កណ្តាលយប់​

​ភ្នំពេញ​ ៖ បង្ក្រាប​ករណី​ហឹង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​រក្សា​ទុក​ដោយ​ខុស ច្បាប់​នូវ​សារធាតុ​ញៀន ជនសង្ស័យ​ម្នាក់ បាន​ប្រើ​កាំបិតប៉័ងតោ​កាប់​មន្ត្រីនគរបាល បណ្តាលឲ្យ​របួស នៅ​ចំណុច​មុខ​ដីឡូត៍​គ្មាន​លេខ ផ្លូវ​បេតុង ភូមិរ​បោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ កាលពី​ថ្ងៃ​ទី ២៧ ខែ សីហា ឆ្នាំ​២០១៨ ម៉ោង ១ កណ្តាល​អធ្រាត្រ​។​

​នគរបាល​ផែន​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ទឹម ដុង ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ មុខរបរ នគរបាល​ប៉ុស្តិ៍​ព្រែក​ឯង ស្នាក់នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ សរ មករា ភេទ ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ កម្មករ​ដឹក​បន្លែ ស្នាក់នៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

នៅ​ពេល​កើត​ហេតុការណ៍ ជនរងគ្រោះ និង​ឈ្មោះ ខាន់ កុម្ភៈ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ព្រែក​ឯង បាន​ល្បាត​ក្នុង​មូលដ្ឋាន ពេល​មកដល់​ចំណុច​កើត​ខាងលើ ក៏​ឃើញ​ជនសង្ស័យ​កំពុង ឈរ​ជិត​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FU-៥៥៤០ ពេលនោះ​ជនរងគ្រោះ និង​ឈ្មោះ ខាន់ កុម្ភៈ ក៏​ធ្វើ​ការត្រួតពិនិត្យ​រកឃើញ​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​គ្រឿងញៀន​) ១​កញ្ចប់​ថង់​តូច អាវុធខ្លី​ជ័រ​១​ដើម និង កាំបិតប៉័ងតោ​១ កូន​កន្ត្រៃ​១ ដែកកេះ​២ ទូរស័ព្ទដៃ ម៉ាក​ណូគារ ១​គ្រឿង និង​ដង្កាប់​១ ដែល​ជនសង្ស័យ លាក់ទុក​នៅ ក្នុងការ​បូ​ប​ស្ពាយ​ក្រោយ​ពណ៌​ប្រផេះ ភ្លាម​នោះ​ជនសង្ស័យ ក៏​ឆក់​យក​កាំបិតប៉័ងតោ​កាប់​ទៅលើ​ជន​រង គ្រោះ​ចំ​កដៃ​ខាង ស្តាំ​រងរបួស រួច​ជនរងគ្រោះ និង​ឈ្មោះ ខាន់ កុម្ភៈ ក៏​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ រួម​និង​វត្ថុតាង បញ្ជូនមក នគរបាល​ប៉ុស្តិ៍​ព្រែក​ឯង តែម្តង​។​

​នគរបាល​ផែន​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា “​បងប្អូន​នគរបាល​ប្រឆាំង​គ្រឿងញៀន ទាំងអស់ ។ សូម​ប្រុងប្រយត្ន​ឲ្យបាន​ខ្ពស់បំផុត ក្នុង​ពេល​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន (​ជនសង្ស័យ​តែងតែមាន​អាវុធ ដូចជា ដាវ កាំបិត អាវុធខ្លី​ជាដើម​) បើ​ខ្វះ​ការប្រុងប្រយ័ត្ន អាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួន​។ ត្រូវ​ប្រកាន់​ជាប់ ជំនាញ ពេល​ចូល​ជិត និង​គ្រៀក​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​គ្រឿងញៀន​។ បទល្មើស​គ្រឿងញៀន មាន​ចរិក​លក្ខណៈ​សាហាវ​ពេលខ្លះ ដូចជា​ករណី​នេះ មន្ត្រី​នគរបាល​យើង​ម្នាក់ រងគ្រោះថ្នាក់ ដោយសារ​ជនសង្ស័យ វាយប្រហារ​សង្គ្រប់​មក​លើ​”៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

spot_img
×