កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៤ គេហទំព័រ Mirror Media បានរាយការណ៍ថា វីដេអូនៃហេតុការណ៍ដ៏ញាក់សាច់ គ្រាដែលបុរស និងស្ត្រីម្នាក់ ឈ្លោះគ្នា នៅ Lan Kwai Fong ដែលជាតំបន់កម្សាន្តមួយ នៅកណ្តាលទីក្រុងហុងកុង បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត។ ខណៈមហាជនបាននាំគ្នាផ្តោតមើលទៅលើរូបភាពនារីសិចស៊ី ពាក់អាវទ្រនាប់ក្នុងពណ៌ខ្មៅ ដែលកំពុងវាយបុរសម្នាក់យ៉ាងចាស់ដៃ ព្រោះថា បើទោះស្ថិតក្នុងស្ថានភាពលេចធ្លាយ បញ្ចេញដើមទ្រូងយ៉ាងណា ក៏នារីមិនចុះចាញ់រូបនេះ ហាក់មិនខ្វល់ពីការអៀនខ្មាសអ្វីឡើយ។
តាមរយៈឃ្លីប ដែលត្រូវបានចែករំលែកនៅលើក្រុមហ្វេសប៊ុក ON9 បានបង្ហាញបុរស និងស្រីស្អាតនោះ ឈ្លោះប្រកែកគ្នាដោយគ្មានហេតុផល។ តែបើទោះជាស្រីស្អាតនោះ កំពុងប្រឈមមុខនឹងបុរសមាឌធំជាងនាងយ៉ាងណាក៏ដោយ ក៏នាងមិនបង្ហាញសញ្ញានៃការចុះញ៉ម ដកថយនោះទេ ។ ផ្ទុយទៅវិញ គឺនាងបានក្តាប់កណ្តាប់ដៃរបស់នាង ត្រៀមខ្លួនទទួលការវាយប្រហារ មុនពេលទៅវាយបុរសនោះ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺនៅពេលអ្នកទាំងពីរបន្តប្រយុទ្ធគ្នានៅលើដី ដោយមិនព្រមចុះចាញ់ អ្នកនិយមលេងអ៊ីនធឺណែតបានកត់សម្គាល់ឃើញថា បុរសនោះបានប្រើបាតដៃនាគរបស់គាត់ ចាប់សុដន់ស្ត្រីនោះ ដែលនៅតែព្យាយាមវាយខ្លួន។ ហើយសូម្បីតែបន្ទាប់ពីពួកគេទាំងពីរក្រោកឡើង ពួកគេក៏បន្តទាញបោចសក់ និងរុញគ្នាទៅវិញទៅមក។ ក្នុងពេលនោះដែរ ប្រជាពលរដ្ឋបានព្យាយាមជួយអន្តរាគមន៍ ប៉ុន្តែអ្នកទាំងពីរមិនអើពើឡើយ។
សារព័ត៌មាន ETtoday បានរាយការណ៍ថា ក្រោយកើតហេតុ បុរសនោះត្រូវបានប៉ូលិសចាប់ខ្លួន ខណៈរឿងរ៉ាវទាំងមូលបានចាប់ផ្តើម គឺនៅពេលដែលនារីស៊ិចស៊ី ដើមទ្រូងធំ បានចូលទៅជិតបុរសនោះ ហើយបានបបួលទៅបារជាមួយគ្នា ប៉ុន្តែបុរសនោះមិនព្រម ជាហេតុធ្វើឱ្យនាងមិនពេញចិត្ត និងឈ្លោះប្រកែកគ្នាខ្លាំងៗ ឈានដល់នារីនោះទះកំផ្លៀង រហូតដល់ផ្ទុះហឹង្សាបែបនេះឡើងតែម្តង៕