Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ដែល​ពុំគួរ​ឲ្យ​ជឿ តែ​វា​ពិតជា​មាន​នៅ​… ចិន​!

​ប្តី​ប្រពន្ធ​១​គូ​រស់នៅ​ខេត្ត Guizhou ប្រទេស​ចិន បាន​ដាច់​ចិត្ត​ទៅ​ជួប​វេជ្ជបណ្ឌិត ព្រោះ​ពួកគេ​រៀបការ ៤​ឆ្នាំ​ហើយ តែ​ពុំ​មាន​កូន​សោះ ។​

​វេជ្ជបណ្ឌិត​សម្ភព Liu Hongmei ឲ្យដឹងថា ៖ “​ប្តី​ប្រពន្ធ​១​គូ​នេះ នៅ​ក្មេង​ណាស់ បុរជា​ប្តី​អាយុ ២៦​ឆ្នាំ ហើយ​នាង​ជា​ភរិយា​អាយុ ២៤​ឆ្នាំ ។ ពួកគេ​មាន​សុខភាព​មាំមួន​ល្អ តែ​ពុំ​អាច​មាន​កូន​ទោះបី​រៀបការ​បាន ៤​ឆ្នាំ​ហើយ​ក្តី ។ ពួកគេ​ពិតជា​រង​សម្ពាធ​ពី​ក្រុមគ្រួសា​រណាស់​!” ។​

​ដំបូង ឡើយ​វេជ្ជបណ្ឌិត Liu គិតថា នាង​ជា​ភរិយា​ប្រហែល​មាន​រោគ​ស្ត្រី ទើប​នាង​ថា​ពិតជា​ឈឺចាប់​នៅពេល​រួម​រ័ក្ស​ម្តងៗ ។ ប៉ុន្តែ​វេជ្ជបណ្ឌិត​ពិតជា​ស្រ​ឡាំ​កាំ​ង​ពេល​ធ្វើការ​ពិនិត្យ​ទៅ​ឃើញថា នាង​នៅ​… ក្រមុំ​បរិសុទ្ធ​សោះ​! ។​

​ក្រោយ​ការសាកសួរ នាង​ជា​ភរិយា​វ័យ ២៤​ឆ្នាំ​ប្រាប់ថា ៖ “​នៅពេល​រួម​រ័ក្ស​ម្តងៗ​ខ្ញុំ​ពិតជា​ឈឺ​ណាស់​! ប៉ុន្តែ​ពុំ​ហ៊ាន​និយាយ​អ្វី​ព្រោះ​ខ្លាច​ប្តី​ខឹង​! ហើយ​ក៏​ចេះតែ​ទ្រាំៗ​ទៅ​” ។​

​ការពិត​ត្រូវ​បាន​បញ្ជាក់​បន្ទាប់ពី​ពិនិត្យ “​ទ្វារក្រោយ​” របស់​នាង ។ វេជ្ជបណ្ឌិត​ពិតជា​ហួស​និយាយ ក៏​ធ្វើ​ការណែនាំ​ដល់​ប្តី​ប្រពន្ធ “​ស្ទើ​ភ្លើង​” ២​នាក់​រូបនេះ ពី​ការ​រួមភេទ ព្រមទាំង​ផ្តល់​សៀវភៅ​អប់រំ​ភេទ​២​ក្បាល​ទុក “​សិក្សា​” ផង ។​

“​របៀប​ព្យាបាល​” នេះ​ពិតជា​សក្តិ​សិទ្ធ​មែន ប៉ុន្មាន​ខែ​ក្រោយ​មក​ប្តី​ប្រពន្ធ​២​រូបនេះ បាន​ផ្ញើ​មាន់​១​គូ និង​ស៊ុត ១០០ ដើម្បី​ជា​ការថ្លែងអំណរគុណ​ដល់​វេជ្ជបណ្ឌិត Liu ៕ ចន្ទ្រា

×